• 2019-08-08 13:26:34
  • បាល់ទាត់

បញ្ចេញ​ឈ្មោះ​ក្លឹប​ ដែល​លេង​ច្រើន​កម្មវិធី​ជាង​គេ​ ក្នុង​រដូវកាល ២០១៩/២០

  • 2019-08-08 13:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោមក្លឹបអឺរ៉ុបទាំងអស់ មានតែ Liverpool ទេ ដែលលេងក្នុង ៧ កម្មវិធីផ្សេងៗគ្នា នៅរដូវកាល២០១៩/២០នេះ។ នេះ​គឺ​ដោយសារ​តែ​ក្លឹប​ហង្ស​ក្រហម បាន​ឈ្នះ​ពាន UEFA Champions League កាល​ពី​រដូវ​កាល​មុន ដែល​ធ្វើ​ឲ្យ​ក្លឹប​នេះ​ត្រូវ​លេង​បន្ថែម​ ២​កម្មវិធីទៀត​គឺ UEFA Super Cup និង FIFA Club World Cup។ ខាង​ក្រោម​នេះ ជាកម្មវិធីដែល​ Liverpool ត្រូវ​លេង​៖

  • ពាន Community Shield (លេង​ទល់​នឹង​ក្លឹប Manchester City ប៉ុន្តែ​ចាញ់)

  • ពាន UEFA Super Cup (លេង​ទល់​នឹង​ក្លឹប Chelsea នៅ​ថ្ងៃ​ទី១៤ ខែ​សីហា​នេះ)

  • ព្រឹតិ្តការណ៍​លីគ​កំពូល​អង់គ្លេស Premier League

  • ព្រឹត្តិការណ៍​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League

  • ពាន​ក្នុង​ស្រុក FA Cup

  • ពាន​ក្នុង​ស្រុក League Cup

  • FIFA Club World Cup (លេង​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៩នេះ)

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ទ្វីប​អឺរ៉ុប មានតែក្លឹបមកពីប្រទេសអង់គ្លេសទេ ដែល​ធ្លាប់​បាន​លេង​ ៧កម្មវិធីខុសៗ​គ្នា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់