
- 2019-08-07 02:22:01
- ព័ត៌មាន
អ្នកគាំទ្រ Liverpool ប្រតិកម្មពេល Klopp បន្តឲ្យគេខ្ចីជើង Wilson
- 2019-08-07 02:22:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ Liverpool ប្រតិកម្មពេល Klopp បន្តឲ្យគេខ្ចីជើង Wilson
ចន្លោះមិនឃើញ
Bournemouth ជាគូប្រជែងនៅ Premier League បានចុះហត្ថលេខាយកយុវជនឆ្នើម Harry Wilson ក្នុងកុងត្រាខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។
កីឡាករអន្តរជាតិវែលបានចំណាយពេលពេញមួយរដូវកាលឆ្នាំមុនលេងឲ្យ Derby County ក្នុងពាន Championship ដោយស៊ុតបញ្ចូលទី១៦គ្រាប់ ក្នុង៤៣ប្រកួតក្រោមការបង្វឹករបស់ Frank Lampard នាពេលនោះ។ Wilson ដែលបង្ហាញទម្រង់លេងដ៏លេចធ្លោនៅ Pre-season រំពឹងមានកៅអីនៅ Liverpool សម្រាប់រដូវកាលថ្មី។
យ៉ាងណា Jurgen Klopp បានឲ្យ Wilson ចាកចេញជាថ្មីក្នុងលក្ខខណ្ឌខ្ចីជើង ជាជាងទុករូបគេឲ្យបម្រុងនៅ Liverpool ដែលពិបាកនឹងជាប់តំណែងជម្រើស១១នាក់។ Newcastle United និង Aston Villa សុទ្ធតែចង់ទិញកីឡាករវ័យ២២ឆ្នាំរូបនេះប៉ុន្តែក្លឹបអនុញ្ញាតត្រឹមឲ្យខ្ចីជើង Wilson ប៉ុណ្ណោះ៕