• 2019-07-23 02:41:58
  • ព័ត៌មាន

Shaw ព្រមាន​ Man City និង​ Liverpool ថា​ United ពេល​នេះ​គឺ United ថ្មី​

  • 2019-07-23 02:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luke Shaw ថា​ Manchester United រដូវ​កាល​នេះ​គឺ​ជា​ United ថ្មី​ ហើយ​ឲ្យ​ជើង​ឯក​ចាស់​ Manchester City និង​​ គូ​ប្រជែង​ Liverpool ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​។​

ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​ ទទួល​លទ្ធផល​ខក​ចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៦​ មាន​៣២​ពិន្ទុ​ក្រោយ​ City និង​ ៣១​ពិន្ទុ​ក្រោម​ Liverpool។​ យ៉ាង​ណា​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​ថ្មី​ Ole Gunnar Solskjaer ខ្សែ​ការពារ​ Shaw ព្រមាន​ថា​ United អាច​ត្រឡប់​ទៅ​កំពូល​តារាង​វិញ។​

"ជា​ការ​ពិត​ រដូវ​កាល​នេះ​ យើង​នឹង​ឃើញ​ United ថ្មី​មួយ។​ City ហើយ​​ Liverpool នឹង​មិន​ប្រជែង​គ្នា​ស្រួល​ដូច​រដូវ​កាល​មុន​នោះ ទេ។​ មនុស្ស​ជា​ច្រើន​នៅ​តែ​មាន​មន្ទិល​ពី​យើង​ ប៉ុន្តែ​ពួក​យើង​ដឹង​ខ្លួន​ឯង​ច្បាស់​ថា​ United នឹង​ល្អ​ជាង​រដូវ​កាល​មុន​ ពិសេស​ក្រោម​យុទ្ធសាស្ត្រ​​របស់​អ្នក​ចាត់​ការ​ថ្មី"។ Shaw និយាយ​ដូច្នេះ។​​

United បាន​ចុះ​ហត្ថលេខា​យក​សមាជិក​ថ្មី​មួយ​ចំនួន​ដូចជា Aaron Wan-Bissaka និង​ Daniel James ហើយ​ពួកគេ​បាន​យក​ឈ្នះ​ Perth Glory, Leeds United និង​ Inter. United សម្រាប់​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​កន្លង​មក​៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ រ័ត្ន

មតិយោបល់