• 2019-07-09 03:53:10
  • ព័ត៌មាន

Alisson ថា​គ្មាន​សង្ឃឹម​ឈ្នះ​ Ballon d'Or ព្រោះ​ខ្លួន​ត្រឹម​ជា​អ្នក​ចាំ​ទី​

  • 2019-07-09 03:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alisson Becker គ្មាន​សង្ឃឹម​ថា​ខ្លួន​​មាន​តម្លៃ​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ពាន​ Ballon d'Or ក្នុង​ឆ្នាំ​នេះ​បើ​ទោះ​ជា​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ទាំង​នៅ​ក្លឹប​អាជីព​ និង​នៅ​ក្រុម​ជម្រើស​ជាតិ​ក៏​ដោយ។​

អ្នក​ចាំ​ទី​វ័យ​២៦​ឆ្នាំ​បាន​ឈ្នះ​ស្រោម​ដៃ​មាស​៣​ និង​លើក​​ពាន​ធំ​២​ក្នុង​ឆ្នាំ​២០១៩ ដូចជា​ ឈ្នះ​ស្រោម​ដៃ​មាស​ Premier League និង​ជួយ​ Liverpool រង​ជើង​ឯក,​ ឈ្នះ​ស្រោម​ដៃ​មាស​ Champions League និង​ជួយ​ Liverpool លើក​ពាន, ឈ្នះ​ស្រោម​ដៃ​មាស​ Copa America និង​ជួយ​ជម្រើស​ជាតិ​ប្រេស៊ីល​លើក​ពាន។​

យ៉ាង​សាមី​ខ្លួន​មិន​គិត​ថា​រូប​គេ​ជា​បេក្ខភាព​ឈ្នះ​ Ballon d'Or នោះ​ទេ​ត្បិត​បាល់ទាត់​ផ្ដោត​តែ​លើ​អ្នក​ស៊ុត​ចូល​ទី​ប៉ុណ្ណោះ។​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ចាំ​ទី​។​ ខ្ញុំ​ផ្ដោត​តែ​លើ​​កិច្ចការ​ដែល​ខ្លួន ឯង​អាច​ធ្វើ​បាន​លើ​ទីលាន​ សម្រាប់​ Ballon d'Or មាន​បេក្ខភាព​កំពូល​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​មាន​ប្រៀប​ជាង​ខ្ញុំ"។​ Alisson និយាយ​ដូច្នេះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់