• 2019-06-19 13:14:04
  • បាល់ទាត់

ក្ដៅ​ៗ! Hummel វិល​ទៅ​កាន់​ក្លឹប​ Dortmund វិញ​ហើយ!

  • 2019-06-19 13:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​អម្បាញ់មិញ​នេះ បណ្ដាញ​សង្គម​របស់​ក្លឹប​ Bayern Munich បាន​បង្ហោះ​ឲ្យ​ដឹង​ថា​ ខ្សែ​ការពារ​ អាល្លឺម៉ង់​ Mats Hummels បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Borussia Dortmund វិញ​ហើយ។

បើ​តាម​ទំព័រ​ផ្លូវ​ការ​របស់​ក្លឹប​នេះ​មិន​បាន​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ផ្ទេរ​ចេញ​នោះ​ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​អាល្លឺម៉ង់ Bild បាន​ឲ្យ​ដឹង​ថា​ Dortmund បាន​ចំណាយ​ជាង ២២​លាន​ដុល្លារ​ដើម្បី​យក​ Hummels មក​វិញ។

ខ្សែ​ការពារ​វ័យ​ ៣០​ឆ្នាំ​រូប​នេះ បាន​ចូល​រួម​ជាមួយ​ក្លឹប​ Bayern Munich អស់​រយៈពេល ៣​ឆ្នាំ ដោយ​ចាកចេញ​ពី Dortmund នៅ​ឆ្នាំ២០១៦ ហើយ​ចាប់​ពី​ពេល​នោះ​មក រូប​គេ​បាន​លេង​ឲ្យ Bayern ១១៦​ប្រកួត និង​រក​គ្រាប់​បាល់​បាន ៨​គ្រាប់។

ក្នុង​អាជីព​របស់ Hummels គឺ​ឆ្លាស់​គ្នា​រវាង​ក្លឹប​ Bayern Munich និង Borrusia Dortmund ។ គេ​ចាប់​ផ្ដើម​ជាមួយ​ក្លឹប​ Bayern Munich ហើយ​ផ្លាស់​ទៅ​កាន់​ Dortmund នៅ​ឆ្នាំ​២០០៧ រហូត​ដល់​ឆ្នាំ​២០១៦ កីឡាករ​រូប​នេះ​មក​កាន់​ក្លឹប​ Bayern វិញ ហើយ​ឆ្នាំ២០១៩ គេ​ក៏​សម្រេច​ចិត្ត​ផ្លាស់​ទៅ​កាន់ Dortmund ម្ដង​ទៀត​៕

ប្រភព៖ Bayern Munich

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់