យប់មិញ Mancini ត្រូវមួយបាល់កណ្ដាលមុខ ដាច់ផ្ងារ
លោក Roberto Mancini អ្នកចាត់ការក្រុម Inter Milan ដែលកំពុងឈរបញ្ជាកូនក្រុមរបស់ខ្លួនក្នុងការប្រកួតជាមួយ Genoa ក្របខ័ណ្ឌ Serie A របស់អ៊ីតាលីនោះ បានត្រូវមួយបាល់ចំកណ្ដាលមុខតែម្ដង ហើយអ្នកដែលទាត់បាល់នោះគឺជាកីឡាកររបស់លោកថែមទៀត។ តែទោះជាអតីតអ្នកចាត់ក្រុម Man City រូបនេះត្រូវមួយបាល់មែន ប៉ុន្តែក្រុម Inter Milan ក៏អាចយកបាន៣ពិន្ទុដែរ ដោយអាចយកឈ្នះ Genoa ក្នុងលទ្ធផល៣-១។