- 2018-05-15 07:41:00
- បាល់ទាត់
Mancini ក្លាយជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិអ៊ីតាលី ត្រៀមហៅ Balotelli ចូលវិញ
- 2018-05-15 07:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mancini ក្លាយជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិអ៊ីតាលី ត្រៀមហៅ Balotelli ចូលវិញ
ចន្លោះមិនឃើញ
Roberto Mancini អតីតអ្នកចាត់ការក្រុម Manchester City បានក្លាយជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិអ៊ីតាលីហើយ ក្នុងកុងត្រារយៈពេល២ឆ្នាំ។
កាលពីម្សិលមិញនេះ Mancini ទើបតែប្រកាសចែកផ្លូវគ្នាជាមួយក្លឹប Zenit ប៉ុណ្ណោះ ហើយស្រាប់តែអ៊ីតាលីបានប្រកាសនៅថ្ងៃនេះវិញភ្លាមថា គ្រូបង្វឹករូបនេះនឹងចូលខ្លួនមកដឹកនាំតែម្ដង។ បុរសវ័យ៥៣ឆ្នាំរូបនេះ នឹងត្រូវជួសជុលជម្រើសជាតិអ៊ីតាលីឡើងវិញ ក្រោយពីក្រុមខ្លាំងមួយនេះរបូតកៅអីលេងនៅ World Cup នាឆ្នាំនេះ។ លោកនឹងកោះហៅកីឡាករជម្រើសជាតិ ដើម្បីប្រមូលផ្ដុំនាពេលខាងមុខ ត្រៀមប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត និងស្វីស នាចុងខែនេះ។
សូមបញ្ជាក់ថា Mancini ជាអ្នកចាត់ការមានបទពិសោធម្នាក់ ហើយបុរសម្នាក់នេះហើយដែលនាំក្រុម Man City ស្គាល់រសជាតិពានរង្វាន់ English Premier League នៅឆ្នាំ២០១២។ ការចូលកាន់តំណែងនៅអ៊ីតាលីនេះ លោកអាចនឹងធ្វើការកោះហៅកីឡាករសំណព្វចិត្ត Mario Balotelli ឱ្យលេងជម្រើសជាតិវិញ ត្បិតអីខ្សែប្រយុទ្ធរូបនេះខកខានជាប់តាំងពីឆ្នាំ២០១៤មក៕