• 2021-07-13 02:32:29
  • បាល់ទាត់

កីឡាករ​អ៊ីតាលី ​បាន​រង្វាន់​៣០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​នាក់ ​ក្រោយ​ឈ្នះ Euro 2020 ​

  • 2021-07-13 02:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី ​កំពុង​ធ្វើ​ការ​បង្ហែរ​ពាន​រង្វាន់ Euro 2020 ​នៅ​ទីក្រុង​របស់​ខ្លួន ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​អង់គ្លេស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ម្សិលមិញ​នេះ​។

​អ៊ីតាលី ​ដែល​មិន​មាន​ឈ្មោះ​លេង World Cup 2018 ​នោះ ​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​ដោយ​ពួកគេ​កាន់​កំណត់ត្រា​៣៤​ប្រកួត ​មិន​ទាន់​បរាជ័យ​ឡើយ ​ហើយ​បាន​លើក​ពាន​រង្វាន់ Euro 2020 ​ថែម​ទៀត។ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Mancini ​អ្នក​គាំទ្រ​អ៊ីតាលី​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ​និង​ថ្នាក់​ដឹក​នាំ​ប្រទេស​នេះ​ក៏​សប្បាយ​រីករាយ​ផង​ដែរ។

​យក​ពាន Euro ​មក​ប្រទេស​បាន ​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​បាន​ប្រកាស​ផង​ដែរ ​ដោយ​ផ្ដល់​រង្វាន់​ដល់​កីឡាករ​ម្នាក់​ៗ​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​ជា​លើក​ទឹក​ចិត្ត។ ​រង្វាន់​ដ៏​ច្រើន​នេះ ​គឺ​ដោយសារ​តែ​អ៊ីតាលី​បាន​ទទួល​ប្រាក់​៩៩​លាន​អឺរ៉ូ​ឯ​ណោះ ​ពី​ការ​ចូល​រួម​លេង​ពាន​រង្វាន់ Euro 2020 ​នេះ​។

​ដោយ​ឡែក​នៅ​អង់គ្លេស​វិញ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត ​២​សែន​អឺរ៉ូ​ក្នុង​ម្នាក់​ផង​ដែរ។ ​តែ​ប្រាក់​លើក​ទឹក​ចិត្ត​ទាំង​អស់​របស់​អង់គ្លេស ​នឹង​បង្វែរ​ទៅ​ចូល​ក្នុង​កម្មវិធី​សុខាភិបាល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូវីដ​១៩​វិញ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី