• 2017-11-27 06:11:46
  • ព័ត៌មាន

រក​ឃើញ​ជើង​ឯក​ថ្នាក់​ជាតិ​កាយ​វប្បកម្ម​ទាំង​៥ប្រភេទ​ទម្ងន់​នៅ​កោះ​ពេជ្រ​ម្សិលមិញ​នេះ

  • 2017-11-27 06:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​លើក​ទី១​ ឆ្នាំ​២០១៧​ ដែល​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ MFiT​ នា​យប់​មិញ​នេះ​នៅ​ឯ​កោះ​ពេជ្រ​ រក​ឃើញ​ហើយ​កីឡាករ​ទាំង​៥រូប​ដែល​ជា​ម្ចាស់​មេដាយ​លើ​ប្រភេទ​ទម្ងន់​និមួយៗ។​

កីឡាករ​ដែល​ចូលរួម

លោក​ តឹក​ ប៊ុនវី​ អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​កាយ​វប្បកម្ម​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី១​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​ការ​ប្រកួត​កាយ​វប្បកម្ម​ដូច​នេះ​ ហើយ​កម្មវិធី​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគជ័យ​និង​បាន​ល្អ​ទៀត​ផង។​ លោក​មើល​ឃើញ​ថា​បច្ចុប្បន្ន​នេះ​កីឡា​មួយ​នេះមាន​ការ​រីកចម្រើន​ខ្លាំង​ ជាក់ស្ដែង​មាន​កីឡាករ​ច្រើន​ ហើយ​ពួកគេ​មាន​ការ​យល់​ដឹង​អំពី​របៀបរបប​នៃ​ការ​សម្រក់​ទម្ងន់​ តម្កើង​ទម្ងន់​ បរិភោគ​អាហារ​ ការ​ហ្វឹកហាត់​ត្រឹង​ត្រូវ​ទៀត​ផង។​

កីឡាករ​ដែល​ចូលរួម

ខាង​ក្រោម​នេះ​ជា​លទ្ធផល​ទៅ​តាម​ប្រភេទ​ទម្ងន់​និមួយៗ៖​

ទី១​ ទម្ងន់​ ៦០​គីឡូក្រាម​ចុះ​ មេដាយ​មាស​បាន​ទៅ​លើ​ ផុន​ ដានី

ទី២​ ទម្ងន់​ចាប់​ពី​ ៦០-៦៥​គីឡូក្រាម​ មេដាយ​មាស​បាន​ទៅ​លើ​ ឆឹង​ ណូរ៉ា

ទី៣​ ទម្ងន់​ចាប់​ពី​ ៦៥-៧០​គីឡូក្រាម​ មេដាយ​មាស​បាន​ទៅ​លើ​ លឿង​ មុនី​

ទី៤​ ទម្ងន់​ចាប់​ពី​ ៧០-៧៥​គីឡូក្រាម​ មេដាយ​មាស​បាន​ទៅ​លើ​ ដុំ​ សារិទ្ធ

ទី៥​ ទម្ងន់​ចាប់​ពី​ ៧៥-៨០​គីឡូក្រាម​ មេដាយ​មាស​បាន​ទៅ​លើ​ ឈួង​ រ៉ៃយា​

សម្រាប់​ជយលាភី​លេខ១​ ពាន​រង្វាន់​ MFiT​ ដែល​យក​អ្នក​ឈ្នះ​មេដាយ​មាស​ទាំង​៥ប្រភេទ​ប្រកួត​គ្នា​បន្ត​ទៀត​នោះ​បាន​ទៅ​លើ​កីឡាករ​ ឈួង​ រ៉ៃយា​ ដូច្នេះ​កីឡាករ​រូប​នេះ​ឈ្នះ​ពីរ​ពានរង្វាន់​ក្នុង​កម្មវិធី​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​លើក​ទី១​នេះ។​

ឈួង​ រ៉ៃយា​

នេះ​ជា​ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​លើក​ទី១​ឆ្នាំ​២០១៧​ លើ​ប្រភេទ​កីឡា​កាយ​វប្បកម្ម​នៅ​ឯ​កោះ​ពេជ្រ​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា​ ដែល​មាន​១១ក្លឹប​មក​ពី​ទូទាំង​ប្រទេស​កម្ពុជា​ចូលរួម​ ប្រកួត​លើ​៥ប្រភេទម្ងន់​ផ្សេង​គ្នា​ ហើយ​កម្មវិធី​នេះ​ដែរ​បាន​ការ​ចូលរួម​សហការ​ជា​ក្រុមហ៊ុន​ MFiT៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់