- 2016-08-10 15:38:00
- ព័ត៌មាន
ពូ សុវិជ្ជា ៖ខ្ញុំមានមោទនភាពតំណាងឱ្យកម្ពុជា ទោះចាញ់ក៏ដោយ
- 2016-08-10 15:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូ សុវិជ្ជា ៖ខ្ញុំមានមោទនភាពតំណាងឱ្យកម្ពុជា ទោះចាញ់ក៏ដោយ
ចន្លោះមិនឃើញ
ពូ សុវិជ្ជា បានបរាជ័យហើយកាលពីយប់មិញនេះ ក្នុងវិញ្ញាសាហែលទឹកសេរីចម្ងាយ១០០ម៉ែត្រ នៅអូឡាំពិក ប្រទេសប្រេស៊ីល។ ដោយរូបគេបានចំណាត់ថ្នាក់លេខ៧ ក្នុងការប្រកួតជម្រុះ HEAT2 កាលពីវេលាម៉ោង១១យប់មិញ ខណៈដែលលទ្ធផលនេះធ្វើឱ្យកីឡាករកូនកាត់រូបនេះមិនអាចបន្ដទៅវគ្គបន្ទាប់ទៀតនោះឡើយ។
ពូ សុវិជ្ជា បាននិយាយក្រោយចប់ការប្រកួតដែរថា ដំបូងឡើយរូបគេរាងភ័យបន្តិចមែន ក្នុងការប្រកួតនេះ ប៉ុន្តែក្រោយមកបន្ទាប់ពីធ្វើអារម្មណ៍បានហើយ ក៏ត្រលប់មកភាពល្អប្រសើរវិញ។ យ៉ាងណាមិញ លទ្ធផលចាញ់ថ្ងៃនេះ រូបគេពេញចិត្តនឹងដើរចេញពីការប្រកួត ព្រោះនេះជាបទពិសោធន៍ថ្មីមួយសម្រាប់ពេលអនាគត។ សុវិជ្ជា មានមោទនភាពដែលបានចូលរួមប្រកួតព្រឹត្តិការណ៍អូឡាំពិក តំណាងឱ្យកម្ពុជា ខណៈដែលលទ្ធផលចាញ់ ឈ្នះ រូបគេទទួលយកទាំងអស់។
សូមបញ្ជាក់ថាការប្រកួតកាលពីយប់មិញនេះ ពូ សុវិជ្ជា ចាញ់ក្នុង HEAT 2 (សារទី២) ដោយទទួលបានចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមបេក្ខជនចំនួន៨នាក់ ហើយរូបគេប្រើថេរវេលាចំនួន៥៤:៥៥វិនាទី ក្នុងវិញ្ញាសាចម្ងាយ១០០ម៉ែត្រសេរី៕
អត្ថបទ៖ មុន្នី រម្យ