- 2016-03-04 22:46:33
- បាល់ទាត់
ពាន KMH Champions មាន១៣ក្រុមហ៊ុនសហការ រំពឹងបានប្រាក់ច្រើនជួយគន្ធបុប្ផា
- 2016-03-04 22:46:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាន KMH Champions មាន១៣ក្រុមហ៊ុនសហការ រំពឹងបានប្រាក់ច្រើនជួយគន្ធបុប្ផា
ចន្លោះមិនឃើញ
ពានរង្វាន់ KMH Champions League ដែលទើបតែបង្កើតឡើងនៅឆ្នាំនេះ ទទួលបានការសាទរជាច្រើនពីអ្នកគាំទ្រ ជាពិសេសមានក្រុមហ៊ុនចូលរួមជួយឧបត្ថម្ភរហូតដល់ទៅ១៣ក្រុមហ៊ុនផ្សេងគ្នាឯណោះ ក្នុងគោលបំណងជួយលើកស្ទួយវិស័យកីឡា និងមន្ទីរពេទ្យគន្ធបុប្ផា។
លោក កាំង សេន អ្នករៀបចំការប្រកួតបានបញ្ជាក់ឱ្យដឹងថា ពាន KMH Champions League បង្កើតឡើងដើម្បីមនុស្សធម៌ ហើយមានអ្នកចូលរួមច្រើន ក៏ដូចជាអ្នកផ្ដល់ជំនួយជាដើម។ ១៣ក្រុមហ៊ុនដែលជាដៃគូសហការនេះ ត្រូវបានបែកចែកជា៣ប្រភេទ ដោយប្រភេទទីមួយ ឧបត្ថម្ភ៦ពាន់ដុល្លារ ប្រភេទទី២ ៣ពាន់ដុល្លារ និងប្រភេទទី៣ ចំនួន ១៥០០ដុល្លារ។ ចំណែកវិបសាយ Sabay ក៏ជាដៃគូជួយផ្សព្វផ្សាយក្នុងកម្មវិធីនេះ។
ដោយមិនទាន់គិតឱ្យច្បាស់ នៅពេលបច្ចុប្បន្ននេះពាន KMH Champions League ប្រមូលថវិកាបានជិត២ម៉ឺនដុល្លារហើយ ដោយថវិកាទាំងអស់ត្រូវចំណាយចំពោះការប្រកួតខ្លះ និងមួយចំណែកទៀតត្រូវយកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា។
លោក កាំង សេន (រូបកណ្ដាល)
លោក កាំង សេន បានបញ្ជាក់ទៀតថា កាលពីរដូវកាលមុនលោកបានបង្កើតពាន KMH Cup ម្ដងមកហើយ ដោយកាលនោះប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាដូចគ្នា ដោយទទួលបាន១ម៉ឺន៩ពាន់ដុល្លារអាមេរិក។
សូមរំលឹកថា ចំពោះការប្រកួតដណ្ដើមជើងឯកពានខាងលើនេះវិញ ចំណាត់ថ្នាក់លេខ១នឹងទទួលបាន៣ពាន់ដុល្លារ អមដោយពានតម្កល់មួយ ឯលេខ២ ទទួលបាន ១៥០០ដុល្លារ និងលេខ៣ ទទួលបាន ៧៥០ដុល្លារ។ ចំពោះក្រុមដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទទួលបាន ៣៥០ដុល្លារ វគ្គ ៨ក្រុមចុងក្រោយទទួលបាន ១៥០ដុល្លារ និងក្រុមដែលឡើងដល់វគ្គ ១៦ក្រុមទទួលបាន ៥០ដុល្លារ៕
អត្ថបទ៖ មុន្នី រម្យ