- 2016-03-05 20:00:30
- បាល់ទាត់
ជម្រុះ World Cup ដល់ទៀតហើយ! កម្ពុជាប្រមូលផ្ដុំថ្ងៃទី៨ មីនា ត្រៀមប៉ះស៊ីរី
- 2016-03-05 20:00:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រុះ World Cup ដល់ទៀតហើយ! កម្ពុជាប្រមូលផ្ដុំថ្ងៃទី៨ មីនា ត្រៀមប៉ះស៊ីរី
ចន្លោះមិនឃើញ
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ មុនពេលចេញទៅប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមលីគលំដាប់ទីពីរនៅប្រទេសវៀតណាម Ho Chi Mich ដើម្បីប្រកួតបង្គ្រប់កិច្ចនៃការប្រកួតជម្រុះ World Cup 2018 ជុំទី២ នៅតំបន់អាស៊ីនាពេលខាងមុខ។
លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់រៀងរាល់ម៉ោង៧ដល់៩ព្រឹកចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមីនា។ រហូតដល់ថ្ងៃទី១២ និង ១៣ ខែមីនា ឆ្នាំ២០១៦ លោកគ្រូបង្វឹកនឹងធ្វើតេស្តជ្រើសរើសយកកីឡាករ ២៣ ចុងក្រោយដើម្បីចេញទៅប្រកួតមិត្តភាពនៅប្រទេសវៀតណាមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។
បន្ទាប់ពី ក្រុមកីឡាករជម្រើសជាតិកម្ពុជា ត្រឡប់មកពីប្រទេសវៀតណាមនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ពួកគេបន្តហ្វឹកហាត់ត្រៀមខ្លួនចេញដំណើរទៅប្រទេស អូម៉ង់ ដើម្បីប្រកកួតនឹងក្រុមស៊ីរី នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នៃយុទ្ធនាការជម្រុះ 2018 Russia World Cup Qualification ដែលជាការប្រកួតបញ្ចប់ក្នុងពូល។ កាលពីជើងទី១ ក្រុមកម្ពុជាបានទទួលរងបរាជ័យដោយថ្វីជើងក្រុមស៊ីរី ៦-០ នៅទឹកដីខ្លួនឯង៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា