- 2015-11-18 17:49:47
- បាល់ទាត់
គ្រូ Lee បញ្ជាក់ជាថ្មីរឿងមិនដាក់ ចាន់ វឌ្ឍនាកា ជាជម្រើសដំបូង
- 2015-11-18 17:49:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Lee បញ្ជាក់ជាថ្មីរឿងមិនដាក់ ចាន់ វឌ្ឍនាកា ជាជម្រើសដំបូង
ចន្លោះមិនឃើញ
ក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតកាលពីយប់មិញ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសកម្ពុជាបានបកស្រាយជាថ្មីពីមូលហេតុមិនដាក់ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា ឲ្យជាប់ជាជម្រើសដំបូង។
កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ដែលរកគ្រាប់បាល់ស្ទើរគ្រប់ការប្រកួតក្នុងលីកកំពូល មិនបានជាប់ក្នុងបញ្ជីឈ្មោះជម្រើស១១នាក់ដំបូងរបស់លោក Lee Tae Hoon ទេ។ រហូតដល់នាទីទី៦៩ ទើបកីឡាករវ័យក្មេងរូបនេះបានប្ដូរចូលជំនួសខ្សែប្រយុទ្ធ កែវ សុផេង។ ការមិនជាប់ជាជម្រើសដំបូងរបស់កីឡាករ ចាន់ វឌ្ឍនាកា ធ្វើឲ្យមតិជាច្រើនដែលមិនធ្លាប់ឮការបកស្រាយរបស់លោក Lee Tae Hoon ពីមុនមកមានការងឿងឆ្ងល់យ៉ាងខ្លាំង។
នៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតជាមួយជប៉ុនកាលពីយប់មិញ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់ថា ចាន់ វឌ្ឍនាកា ជាកីឡាករល្អប៉ុន្តែមិនអាចលេងជាលក្ខណៈអន្តរជាតិបានពេញ ៩០នាទីនោះទេ ព្រោះលក្ខខណ្ឌកម្លាំង ហើយលោកចង់ឲ្យក្រុមមានតុល្យភាពជាមុនសិន ទើបវាយបកតាមក្រោយ។
លោក Lee បាននិយាយថា៖ «អ្នកទាំងអស់គ្នាសុទ្ធតែដឹងហើយថា វឌ្ឍនាកា មិនអាចលេងបានពេញ ៩០នាទីទេនៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ តែបើនៅក្នុងលីកអាចលេងបាន... កាលពីលេងនៅក្រៅដីក្នុងប្រទេសជប៉ុនក៏ខ្ញុំចង់ដាក់ វឌ្ឍនាកា ដែរ ប៉ុន្តែពេលនោះគាត់មានរបួសមិនអាចលេងបាន»។
គ្រូបង្វឹករូបនេះក៏បានបញ្ជាក់ផងដែរថា លោកចង់ឲ្យកីឡាករវ័យក្មេងរបស់កម្ពុជាទាំងអស់បង្ហាញសមត្ថភាពលើទីលាន ហើយ ចាន់ វឌ្ឍនាកា ក៏ដូចគ្នា ប៉ុន្តែត្រូវការពារឲ្យជាប់ជាមុនសិន។ ទោះបែបនេះក្ដី ក្រុមកម្ពុជានៅតែមិនអាចទប់ជាប់ និងរបូតគ្រាប់បាល់ ២គ្រាប់ក្នុងការប្រកួត៕
អត្ថបទ៖ គង់ វិសាល