• 2024-11-20 01:25:00
  • បាល់ទាត់

​​អ្នក​ចាត់​ក្រុម​បាល់ទាត់​ទាំង​១០​ដែល​ទទួល​បាន​​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​ក្នុង​លោក​​​ឆ្នាំ​២០២៤​

  • 2024-11-20 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ងារ​ជា​​​អ្នក​ចាត់​ការ​​របស់​​​ក្រុម​​នីមួយ​ៗ​​​ ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​​​ទេ ពេល​ខ្លះ​​មិន​ត្រូវ​បាន​​គេ​លើក​ទឹក​ចិត្ត ឬ​​ផ្ដល់​រង្វាន់​​អ្វី​​ឡើយ ​ផ្ទុយ​ទៅ​វិញ​ពួក​គេ​ក៏​តែង​ត្រូវ​បាន​បណ្ដេញ​ចេញ​ប្រសិន​បើ​ដឹក​នាំ​ក្រុម​មិន​​ដូច​ការ​ចង់​បាន​របស់​ក្លឹប​។ ​រឿង​ប្រាក់​រង្វាន់​​​ក៏​ដូច​គ្នា​អ្នក​ចាត់​ការ​ដែល​ជោគជ័យ​ខ្លាំង​បំផុត​ទើប​ទទួល​បាន​​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ឬ​អ្នក​ចាត់​ការ​ដែល​ត្រូវ​បណ្ដេញ​ចេញ​ភ្លាម​ៗ​​ទើប​ទទួល​បាន​ប្រាក់​​​​ជា​ថ្នូរ​នឹង​ការ​បណ្ដេញ​ចេញ ឬ​គេ​ហៅ​ថា​ប្រាក់​សង​ជំងឺ​ចិត្ត​។

​ក្នុង​ភាព​ជា​​អ្នក​ដឹក​នាំ​អ្នក​ចាត់​ការ​ទាំង​អស់​ទទួល​បាន​ថ្លៃ​ពលកម្ម​មិន​ដូច​គ្នា​ឡើយ​បាន​តិច​ឬ​ច្រើន​ទៅ​តាម​ប្រជា​ប្រិយភាព​ឬ​ភាព​ជោគជ័យ​​ដែល​​បាន​ជួយ​ក្លឹប ហើយ​ដើម្បី​ឲ្យ​ប្រិយមិត្ត​​បាន​ដឹង​កាន់​តែ​​ច្បាស់​ថ្ងៃ​នេះ Sabay សូម​ធ្វើ​ការ​លើក​យក​អ្នក​ចាត់​ទាំង​១០​រូប​ដែល​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​ប្រចាំ​ឆ្នាំ​២០២៤​៖​

១- Pep Guardiola ៖ ​អ្នក​ចាត់​ការ​ដែល​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ខ្លាំង​បំផុត​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​ដឹក​នាំ​ក្រុម​ Manchester City ហើយ​បុរស​វ័យ​៥៣​ឆ្នាំ​រូប​នេះ​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​ក្នុង​លោក​នា​​ពេល​បច្ចុប្បន្ន​គឺ​ ២០​លាន​ផោន​ក្នុង​១​ឆ្នាំ​។

២- Mikel Arteta ៖ អតីត​​​​ជំនួយ​ការ​របស់ Pep ​និង​ជា​អ្នក​ចាត់​ការ​របស់ Arsenal រូប​នេះ​ក៏​មិន​ណយ​ដែរ​ ពោល​គឺ​​ទទួល​បាន​​កម្រិត​ទី​២​​​នាម​ជា​អ្នក​ចាត់​ការ​​​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​នា​ឆ្នាំ​២០២៤ គឺ​១៥​លាន​ផោន​ក្នុង​​ឆ្នាំ។

៣-​ Diego Simeone ៖ លោក​​កំពុង​តែ​ដឹក​នាំ​​ឲ្យ​ក្រុម Atletico Madrid ​ហើយ​ទទួល​បាន​ថ្លៃ​ពលកម្ម​ថ្លៃ​បំផុត​ទី​៣​ក្នុង​លោក​គឺ​ទទួល​បាន​១០,​១​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​។

៤-Carlo Ancelotti ៖ ​​​​​បច្ចុប្បន្ន​បុរ​ស​​វ័យ​៦៥​ឆ្នាំ​រូប​នេះ​កំពុង​តែ​កាន់​ការងារ​ជា​អ្នក​​ចាត់​ការ​ឲ្យ​ក្រុម​ Real Madrid និង​ទទួល​បាន​ថ្លៃ​ពលកម្ម​ថ្លៃ​បំផុត​ទី​៤​ក្នុង​លោក​គឺ ៩,៦ លាន​ផោន​ក្នុង​១​ឆ្នាំ​។

៥- Jose Mourinho ៖ អ្នក​​ចាត់​ការ​ល្បី​​ឈ្មោះ​បំផុត​ក្នុង​លោក​ម្នាក់​ដែរ​ Special One ​ជា​ងារ​ដែល​គេ​ដាក់​ឲ្យ​លោក Jose Mourinho ហើយ​បើ​និយា​យ​ពី​ថ្លៃ​ពលកម្មវិញ​​ក៏​មិន​ថោក​នោះ​ទេ​ពោល​កម្រិត​ទី​៥​ក្នុង​លោក​ទៅ​ហើយ​គឺ ៨,៩​លានផោន​ក្នុង​១​ឆ្នាំ​។

៦-លោក Jorge Jesus ៖ ដ្បិត​ថា​មិនមែន​ជា​អ្នក​​ការ​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​លោក​ ប៉ុន្តែ​​អ្នក​ការ​របស់​ក្រុម Al Hilal រូប​នេះ​ក៏​មាន​ថ្លៃ​ពលកម្ម​ថ្លៃ​​ម្នាក់​ដែរ​ពោល​គឺ​ទទួល​បាន​ ៨,៤​​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​។

៧- Unai Emery ៖ អ្ន​ក​ចាត់​​ការ​ Aston Villa រូប​នេះ​ក៏​កំពុង​តែ​មាន​ភាព​ជោគជ័យ​ខ្លាំង​ផង​ដែរ​ ពោល​គឺ​ជួយ​ក្រុម​បាន​លេង UEFA Champions League ​​​និង​ទើប​តែ​ចាញ់​១​ប្រកួត​ប៉ុណ្ណោះ​​ក្នុង​ពាន​រង្វាន់​កម្រិត​កំពូល​​នៅ​អឺរ៉ូប​មួ​យ​នេះ​ក្នុង​ចំណោម​៤​ប្រកួត​។ ​បើ​និយាយ​​ពី​ថ្លៃ​ពលកម្ម​វិញ​ថ្លៃ​ជាង​អ្នក​ការ​ក្រុម​ធំ​ៗ​មួយ​​ចំនួន​ដូច​ជា Chelsea ឬ​ Liverpool ទៅ​​ទៀត​ពោល​គឺ​៨​លាន​ផោន​ក្នុង​១​ឆ្នាំ​។

៨- Luis Enrique ៖ អ្នក​ការ​របស់ Paris Saint-Germain រូប​នេះ​ទទួល​បាន​ថ្លៃ​ពលកម្ម​ប្រមាណ​ជា​៧,៥​លាន​ផោន​ក្នុង​១​​ឆ្នាំ​។

៩-​Arne Slot ៖ អ្នក​ការ​របស់​​ហង្ស​ក្រហម​ Liverpool រូប​នេះ​ទទួល​បាន​ថ្លៃ​ពលកម្ម​​ ៦,៨​ លាន​ផោន​ក្នុង​១​ឆ្នាំ​។

១០-​ Vincent Kompany អ្នក​ការ​របស់​ Bayern Munich រូប​នេះ​ទទួល​បាន​ថ្លៃ​ពលកម្ម​ ៦,៧​​ លាន​ផោន​ក្នុង​១​ឆ្នាំ​។​​​​​​​​​​​​​​​​

  • ខាង​ក្រោម​ជា​តារាង​អ្នក​ចាត់​ការ​ដែល​ទទួល​បាន​​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​​ចំនួន ១៥ រូប​នា​ឆ្នាំ​២០២៤​

ប្រភព៖ Give Me Sport Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី