• 2024-11-19 13:10:00
  • បាល់ទាត់

Manchester City ​រៀបចំ​កុង​ត្រា​របស់​ Haaland ​ជា​មួយ​ថ្លៃ​ពលកម្ម​ថ្លៃ​បំផុត​នៅ EPL

  • 2024-11-19 13:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Erling Haaland ​នៅ​សល់​​​កុង​ត្រា​​​ជាមួយ Manchester City ​ដល់​ឆ្នាំ​២០២៧ ប៉ុន្តែ​ពេល​​គិត​មក​ដល់​ពេលនេះ​​ក្លឹប​បាន​រៀបចំ​បន្ត​​កុង​ត្រា​បន្ថែម​បាត់​ទៅ​ហើយ​ ​ជា​មួយ​​ការ​ផ្ដល់​ថ្លៃ​ពលកម្ម​ថ្ងៃ​បំផុត​មួយ​នៅ English Premier League ។

តាម​របាយការណ៍​របស់ Manchester City ​​​នឹង​ផ្ដល់​ថ្លៃ​ពលកម្ម​​ប្រមាណ​៥០​ម៉ឺន​​ផោន​ក្នុង​មួយ​​សប្ដាហ៍​ ដែល​​ជា​ចំនួន​ថ្លៃ​ពលកម្ម​មួយ​​ថ្លៃ​បំផុត​នៅ​ EPL ​ ខណៈ​ Kevin De Bruyne ​ទទួល​បា​ន​ថ្លៃ​ពលកម្ម​៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ជា​ចំនួន​ថ្លៃ​ពលកម្ម​ថ្លៃ​បំផុត​​នា​ពេល​បច្ចុប្បន្ន​។​ សម្រាប់​ការ​បន្ត​កុង​ត្រា​​បន្ថែម​​នោះ​គឺ​នឹង​​​បន្ត​រហូត​ដល់​រដូវ​កាល​២០២៨-២០២៩។

​កុង​ត្រា​​ថ្មី​នោះ​​​មាន​ន័យ​ថា Haaland នឹង​ទទួល​បាន​ជាង​៣០​លាន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ យ៉ាង​ណា​សម្រាប់​​ថ្លៃ​ពលកម្ម​​​បច្ចុប្បន្ន​​ដល់​​ឆ្នាំ​២០២៧ គឺ Haaland នៅ​តែ​ទទួល​បាន​តម្លៃ​ពលកម្ម​ចាស់​​ប្រមាណ​៣៧៥០០០​ផោន​ក្នុង​មួយ​សប្ដាហ៍។

Haaland បាន​ឈ្នះ​ពាន​ Premier League ២​លើក​ហើយ​ជាមួយ Manchester City និង ឈ្នះ Champions League ចំនួន​១​លើក​​ជា​មួយ​ពាន​ឯកជន​ផ្ទាល់​​ខ្លួន​មាន​​ដូច​ជា Golden Boot និង ពាន​រង្វាន់​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​​គេ​២​លើក​ផង​ដែរ​ បន្ទាប់​ពី​ផ្ទេរ​ចូល​មក​កាន់​មេឃខៀវ​ត្រឹម​តែ​​២​រដូវ​កាល​៕​

ប្រភព៖ Marca Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី