- 2024-10-22 01:00:00
- បាល់ទាត់
Joško Gvardiol ជាខ្សែការពាររកគ្រាប់បានច្រើនជាងគេនៅអង់គ្លេសក្នុងឆ្នាំ២០២៤
- 2024-10-22 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Joško Gvardiol ជាខ្សែការពាររកគ្រាប់បានច្រើនជាងគេនៅអង់គ្លេសក្នុងឆ្នាំ២០២៤
ចន្លោះមិនឃើញ
កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខ្សែការពារស្លាបរបស់ក្រុមមេឃខៀវ Manchester City គឺកីឡាករ Joško Gvardiol រកបានមួយគ្រាប់ជួយក្រុមរបស់ខ្លួនយកឈ្នះទៅលើក្រុម កញ្ជ្រោង Wolverhamton Wanderers ២-១ នៅទឹកដីរបស់ក្រុមកញ្ជ្រោង ។
បើបូកទាំង១គ្រាប់នោះទៀតពេលនេះ Joško Gvardiolបានក្លាយជាខ្សែការពារដែលកំពុងស្ថិតនៅលើគេហើយ ដែលរកបានគ្រាប់បាល់រហូតដល់ទៅ៦នាមជាខ្សែការពារក្នុងឆ្នាំ២០២៤។ ចំនួននេះគ្មានខ្សែការពាររូបណានៅអង់គ្លេសទាន់ធ្វើបានទេគិតត្រឹមពេលនេះ។
សូមបញ្ជាក់ថា គ្រាប់បាល់៦គ្រាប់នេះគឺបូកសរុបទាំងអស់គ្រប់កម្មវិធីដែល Joško Gvardiol ចូលរួមប្រកួតប្រជែងខណៈនៅ English Premier League អ្នកដែលរកបានគ្រាប់បាល់បានច្រើនជាងគេគឺ
១-Erling Haaland របស់ Man City ដែលរកបាន១០គ្រាប់ ២-Cole Palmer របស់ Chelsea រកបាន៦គ្រាប់ ៣- Bryan Mbeumo របស់ Brentford រកបាន៦គ្រាប់