- 2024-09-21 02:00:00
- បាល់ទាត់
Pep រីករាយក្នុងការដាក់ Foden ឲ្យលេងពេញ៩០នាទីក្នុងជំនួបទល់ Arsenal ស្អែកនេះ
- 2024-09-21 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep រីករាយក្នុងការដាក់ Foden ឲ្យលេងពេញ៩០នាទីក្នុងជំនួបទល់ Arsenal ស្អែកនេះ
ចន្លោះមិនឃើញ
លោកPep Guardiola អ្នកចាត់ការរបស់ក្រុមមេឃខៀវ Manchester City បានធ្វើការចុចឈ្មោះរបស់ Phil Foden និងនិយាយថារីករាយសម្រាប់ការត្រឡប់មកជួយក្រុមវិញ សម្រាប់ការត្រៀមជួប Arsenal នាម៉ោង១០:៣០នាទីស្អែកនេះនៅទឹកដីរបស់ Man City ក្នុងពានរង្វាន់ English Premier League សប្ដាហ៍ទី៥
លោកបាននិយាយថា Phoden គេអាចលេងបាន១០០%វិញហើយ បន្ទាប់ពីសម្រាកព្យាបាលរបួសមួយរយៈពេល ហើយពេលនេះគ្រប់គ្នាកំពុងត្រូវការគេដើម្បីប្រកួតទល់ក្រុមកាំភ្លើងធំស្អែកនេះ។ គេជាកីឡាករដ៏ល្អម្នាក់កាលពីរដូវកាលមុន ពិតណាស់គ្រប់គ្នាត្រូវការគេក្នុងការជួយលើទីលានក្នុងតំបន់បម្រើ និងស្លាបជាដើម។ ពិតណាស់គេអាចលេងបានពេញលេញល្អណាស់នៅពេលនេះ។
លោកបន្ថែមថា ការលេងរបស់ Phoden ទាំងការប្រជែងបាល់ជាមួយដៃគូ ការតាមដេញយកបាល់ និងភាពឆ្លាតវៃក្នុងការបោះបាល់ឲ្យដៃគូ អាចចាត់ចូលក្នុងកម្រិតខ្ពស់បំផុតមួយក្នុងលោកនាពេលបច្ចុប្បន្ន។ វាពិតប្រាកដណាស់គេរួចរាល់ហើយក្នុងការលេងពេញ៩០នាទីនាការប្រកួតស្អែកនេះ។
គិតមកដល់ពេលនេះការបង្ហាញខ្លួនឲ្យមេឃខៀវរបស់ Phil Phoden ក្នុងក្របខណ្ឌ Englis Premier League នោះគឺទើបតែបាន១លើកប៉ុណ្ណោះកាលប៉ះ Chelsea ក្នុងជំនួបបើកឆាក ហើយកាលនោះគេប្ដូរចូលនៅវគ្គទី២ និងការប្រកួតកាលពីប៉ះ Inter Milan នៅពាន UEFA Champions League ដែលបញ្ចប់ទៅ ០-០ នោះក៏គេប្ដូរចូលនៅវគ្គទី២ដែរ។
ក្រៅពីនិយាយពី Phoden លោកក៏បាននិយាយពីរបួសរបស់ Kevin De Bruyne ដែរគឺប្រសើរឡើងវិញហើយ និងបានវិលចូលទីលានហ្វឹកហាត់វិញហើយ ដូច្នេះស្អែកនេះក៏លោកនឹងប្រើកីឡាកររូបនេះផងដែរ៕