- 2024-09-03 13:37:36
- បាល់ទាត់
Laportaថា ការចាកចេញរបស់ Gundogan មិនទាក់ទងនឹងវិបត្តិហិរញ្ញវត្ថុ Barca នោះទេ
- 2024-09-03 13:37:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Laportaថា ការចាកចេញរបស់ Gundogan មិនទាក់ទងនឹងវិបត្តិហិរញ្ញវត្ថុ Barca នោះទេ
ចន្លោះមិនឃើញ
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ការចាកចេញរបស់ ខ្សែបម្រើ Ilkay Gundogan មិនទាក់ទងនឹងវិបត្តិហិរញ្ញវត្ថុរបស់ក្លឹបលោកឡើយ។
បើតាមការលើកឡើងរបស់កីឡាករនេះក្នុងជំនួបជាមួយអ្នកគាំទ្រដើម្បីលាត្រលប់ទៅកាន់ Manchester City ការចាកចេញរបស់គេហាក់បីដូចជាដើម្បីជួយ Barca ដោះស្រាយវិបត្តិលុយកាក់ក្នុងការទិញកីឡាករ។
ព័ត៌មានមួយចំនួនថា ការចាកចេញរបស់គេគឺដើម្បីជួយដល់ Barcelona ក្នុងការសម្រេចបំណងទិញយក Dani Olmo ពី RB Leipzig ព្រោះស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបមិនបានធ្វើទៅបាន ប្រសិនបើ Gundogan មិនចាកចេញ។
ការចាកចេញរបស់ Gundogan ទៅកាន់ Man City គឺមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែ កីឡាករនេះ បានជួយដល់ Barca ច្រើន យ៉ាងណាបើតាមប្រភព Goal គឺដោយសារតែ លោក Hansi Flick គ្រូបង្គោល Barca ត្រូវការកីឡាករផ្សេង ដែលមានតួនាទីលេងដូច Gundogan ដែរ។
ទោះជាយ៉ាងណា លោក Laporta បានបញ្ជាក់យ៉ាងច្បាស់ថាការចេញរបស់ Gundogan គឺមិនពាក់នឹង វិបត្តិហិរញ្ញវត្ថុរបស់ក្លឹបលោកឡើយ។ ការចាកចេញគឺដោយឯកឯង ហើយលោកថា Dani Olmo ដែលលោកនាំយកនេះគឺមានតួនាទីប្រហាក់ប្រហែលនឹង Gundogan នេះ។
Gundogan ផ្លាស់មកកាន់ Man City ដោយមានកុងត្រារយៈពេល ១ឆ្នាំ។ កីឡាករនេះបានបង្ហាញភាពរីករាយយ៉ាងខ្លាំងក្រោយផ្លាស់មក Man City នេះ៕