• 2024-08-26 06:15:00
  • បាល់ទាត់

តើ Cristiano Ronaldo រកប្រាក់បានប៉ុន្មានពី​ YouTube ត្រឹម​៧២​ម៉ោង​?​

  • 2024-08-26 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ពេល​៧២​ម៉ោង​​ក្រោយ​ពេល​បង្កើត​​​ Channel YouTube ​, Cristiano Ronaldo មាន​អ្នក​ចុច​ចូលចិត្ត ឬ​ Subscribers រហូត​ដល់​ទៅ​ជាង​ ៤២​លាន​សមាជិក​ ដែល​ជា​កំណត់​ត្រា​មួយ​មិនធ្លាប់​មាន​ទេ​ពីមុន​មក។

Ronaldo បាន​ចាយ​ពេល​ត្រឹម​តែ​៩០នាទី​ក្រោយ​ពេល​បង្កើត​​ប៉ុណ្ណោះ​ ហើយ​ទទួល​បាន​ចំនួន​អ្នក​ចុច Subscribeers រហូត​ដល់ទៅ​១​លាន​នាក់​ ដែល​ជា​ចំនួន​មួយ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​​ និង​​បាន​ជាប់​ក្នុង​កំណត់​ត្រា Guinness World Record ផង​ដែរ​។ ក្រោយ​ពេល​បង្កើត​​បាន​ត្រឹម​២៤​ម៉ោង​គេ​ទទួល​បាន​រហូត​ដល់ទៅ ២៨​លានSubscribeers។

Channel ថ្មី​ដែល​មាន​ឈ្មោះ​ថា UR Cristiano ​មាន​ចំនួន​ជាង​៤៥​លាន​ Subscriber ទៅ​​​ហើយ​នៅ​លើ​ YouTube គិត​ត្រឹម​ថ្ងៃ​ទី​២៦​ខែ​សីហា ឆ្នាំ​២០២៤ ដោយ​មើល​ឃើញ​ពី​ចំនួន Subscriber ដ៏​ច្រើន​បែប​នេះ​​គ្រប់​គ្នា​ពិត​ជា​ចង់​ដឹង​ថា​ តើ​ Ronaldo នឹង​​រក​លុយ​បាន​ប៉ុន្មាន​ពី YouTube ទៅ​។ ដោយ​យោង​តាម​អត្រា​ស្តង់ដារ​ Ronaldo បាន​ឈាន​ដល់​កម្រិត​តួលេខ​ទី​​៦​រួច​ទៅ​ហើយ សម្រាប់​អត្រា​ប្រាក់​ចំណូល​ពី YouTube ក្នុង​រយៈ​ពេល​តែ​៧២​ម៉ោង​។ ដូច្នេះ​​ក្រុម​​ហ៊ុន YouTube នឹង​ត្រូវ​ចាយ​លុយ​ចំនួន ៦​ដុល្លារ​ សម្រាប់​​​​អ្នក​ទស្សនា​ចំនួន ១០០០​ដង​នៅ​លើ Channel របស់ Ronaldo ។

Ronaldo បាន​ផុស​​វីដេអូ​​ប្រមាណ​ជា​២០​វីដេអូ​នៅ​លើ​ Channel ថ្មី​នោះ​របស់​គេ​ដែល​មាន​អ្នក​ទស្សនា​ប្រមាណ​ជា​ជាង​១៧៧លាន​​ Views ហើយ​បើ​គិត​ជា​ប្រាក់​វិញ​គេ​នឹង​ទទួល​បាន​​ស្ថិត​នៅ​ចន្លោះ​ពី ១២០០ដុល្លារ ទៅ​ ៦០០០ដុល្លារ​​ ក្នុង​​​ចំនួន​អ្នក​ចូល​មើល​១​លាន​ដង។

បើ​គិត​ជា​មធ្យម​ក្រោយ​ពេល​៧២​ម៉ោង​​តាម​ការ​ពិនិត្យ​មើល​ និង​វាយ​តម្លៃ Ronaldo ​​ទទួល​បាន​ប្រាក់​ពី YouTube ប្រមាណ​ជា​ជាង​១០០​លាន​ដុល្លារ​រួច​ទៅ​ហើយ ដោយ​បូក​បញ្ចូល​ទាំង​ដៃ​គូ​ឧបត្ថម្ភ​ដ៏​ធំ​បំផុត​របស់​គេ​​ផងដែរ​៕ ​​​​​​​​​​​

ប្រភព៖ Marca Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី