• 2024-08-21 02:30:00
  • បាល់ទាត់

តស់​!​មកមើល​បញ្ជី​ឈ្មោះ​កីឡាករ​លេង​ល្អ​ប្រចាំ​នៅ​ EPL 2023-2024 ដែលប្រកាសយប់មិញ​

  • 2024-08-21 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកាស​ និង​ប្រគល់​ពាន​រង្វាន់​កីឡាករ​​លេង​ល្អ​ប្រចាំ​ឆ្នាំ កីឡាករ​​​វ័យ​ក្មេង​ល្អ​ជាង​គេ​ ​ម្ចាស់​ស្បែកជើង​មាស ​ខ្សែការពារ​ល្អ អ្នកចាំទី​​ល្អ​ជាង​គេ​របស់​​ពាន​រង្វាន់ English Premier League បាន​ប្រកាស​ជា​ផ្លូវ​ការ​​ហើយ​។

​១-​​​​​​​កីឡាករ​លេង​ល្អ​ប្រចាំ​​ឆ្នាំ​២០២៣-២០២៤​របស់ EPL គឺ Phil Foden ៖ គេ​​ជា​ចំណែក​មួយ​ដ៏​សំខាន់​របស់ Man City ដែល​ជួយ​ឲ្យ​ឈ្នះ​ពាន​ English Premier League កាល​ពី​ឆ្នាំ​មុន ហើយ​ពាន​នេះ​គឺ​​ជា​​ការ​ឈ្នះ​ពាន​លើក​ទី​៤​ជាប់​គ្នារបស់ Man City ដែល​មិនទាន់​មាន​ក្លឹប​ណា​អាច​ធ្វើ​បាន​។ គេ​រក​បាន​១៩​គ្រាប់ក្នុង​ការ​បង្ហាញ​ខ្លួន ២៧​លើក​ក្នុង​ EPL ។

២-ម្ចាស់​ស្បែកជើង​មាស Erling Haaland ៖​ ខ្សែ​ប្រយុទ្ធ​​របស់ Man City រូប​នេះ​រក​បាន​លើស​គេ​គឺ​ចំនួន ២៧ គ្រាប់​កាល​ពី​ដូវ​កាល​មុន​ ​ហើយ​ពាននេះ​គឺ​ជា​ពាន​លើក​ទី​២​របស់​គេ​នៅ​ Man City ផងដែរ​។

៣-​Rodri ៖ គេ​ក៏​បាន​ឈ្នះ​ពាន​​នាម​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​របស់ EPL ផងដែរ​ ហើយ​ Kyle Walker ខ្សែការពារ​ស្លាប​ស្ដាំ​ក៏​ឈ្នះ​ពាន​​ខ្សែការពារ​ស្លាប​ស្ដាំ​ល្អ​បំផុត​របស់ EPL ផងដែរ​ដែល​គេ​បាន​ចូល​លេង​៤៧​ ប្រកួត​គិតគ្រប់​ពាន​រង្វាន់​ឲ្យ Man City កាល​ពី​រដូវ​កាលមុន។

ក្នុង​នោះ​​នៅ​តំបន់​ប្រយុទ្ធ​របស់ EPL ខ្សែ​ប្រយុទ្ធ​របស់ Aston Villa គឺ​កីឡាករ Ollie Watkins ក៏​ឈ្នះ​ពាន​​នាម​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ដូច​គ្នា​ ដោយ​គេ​រក​បាន​១៩​គ្រាប់​និង បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​១៦​លើក​​ និង​បាន​ជួយ Aston បញ្ចប់​ទៅ​នៅ​លេខ​៤​បាន​ចូលលេង UCL ឆ្នាំ​នេះ​ថែម​ទៀត​ផង​។

បន្ថែម​ពី​បញ្ជី​ឈ្មោះ​ដែល​មាន​រាយ​នាម​ខាង​លើគេ​ឃើញមាន Cole Palmer ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​​ល្អ​ជាង​គេ និង​កីឡាករ​ Arsenal មា​ន​ David Raya ឈ្នះ​ស្រោម​ដៃ​មាស​ ខ្សែការពារ​កណ្ដាល​​ល្អ​ជាង​គេ​​បាន​ទៅ​លើ Van Dijk និង Gabriel ខ្សែការពារ​ស្លាប​ឆ្វេង​ល្អ​ជាង​គេ​បានទៅ​លើ Saliba ​ខ្សែ​បម្រើ​ល្អ​​ក៏​មាន​ឈ្មោះ​ Declan Rice និង Martin Odegaard ផងដែរ​៕ ​​​​

ប្រភព៖ Dailymail Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី