- 2024-08-12 09:33:00
- បាល់ទាត់
Man Utd កាន់តែខិតជិតយកបានកីឡាករ២រូបពី Bayern ហើយ
- 2024-08-12 09:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd កាន់តែខិតជិតយកបានកីឡាករ២រូបពី Bayern ហើយ
ចន្លោះមិនឃើញ
បិសាចក្រហម Manchester United កាន់តែខិតជិតក្នុងការនាំយកខ្សែការពារទាំង២រូបពី Bayern Munich ហើយគឺ Matthijs de Ligt និង Noussair Mazraoui ដែលអាចនឹងមានតម្លៃសរុបប្រមាណជា៥០លានផោន។
បើតាមរបាយការណ៍ដែល BBC ទទួលបាន Bayern បានព្រមព្រៀងជាមួយតម្លៃប្រមាណ៣៨,៦លានផោន និងតម្លៃបន្ថែមលើលក្ខខណ្ឌផ្សេង៤,៣លានផោនបន្ថែមទៀតលើការផ្ទេរខ្សែការពារ de Ligt ដែលធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក Erik Ten Hag កាលឆ្នាំ ២០១៩ ហើយពេលនោះគេបានជួយ Ajax ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ថែមទៀតផង។ ជាមួយគ្នានោះបិសាចក្រហម និងក្រុមដែលមានមូលដ្ឋាននៅអាល្លឺម៉ង់មួយនេះក៏បានព្រមព្រៀងគ្នាលើការផ្ទេរខ្សែការពារជម្រើសជាតិម៉ារ៉ុក Mazraoui ក្នុងមត្លៃប្រមាណ១២,៩លានផោនផងដែរ។
បិសាចក្រហមមានគោលបំណងយកខ្សែការពារកណ្ដាល និងខ្សែការពារស្លាបស្ដាំខាងលើដើម្បីមកពង្រឹងក្រុមក្នុងការប្រជែងពានខណៈដែលវត្តមានរបស់ Mazraoui គឺដើម្បីត្រៀមជំនួស Aaron Wan-Bissaka ដែលគ្រោងចាកចេញទៅកាន់ West Ham ដែលនឹងធ្វើតេស្តសុខភាពនាថ្ងៃច័ន្ទនេះផងដែរ។
ក្រៅពីខ្សែការពារទាំងពីរខាងលើ បិសាចក្រហម ក៏កំពុងតែតាមប្រមាញ់យកខ្សែការពាររបស់ Everton គឺកីឡាករវ័យក្មេង Jarrad Branthwaite ថែមទៀតផង។
ខ្សែការពារទាំងពីរ De Ligt និង Mazraoui នឹងចាប់ដៃគូគ្នាលេងនៅតំបន់ខាងក្រោមជាមួយអ្នកចាំទី Andre Onana ដែលពួកគេធ្លាប់លេងជាមួយគ្នាបានយ៉ាងល្អកាលនៅ Ajax ។ De Ligt បានចូលរួមជាមួយ Juventus កាលឆ្នាំ ២០១៩ ក្នុងតម្លៃ៦៧,៥លានផោន ហើយក្រោយមកខ្សែការពារស្លាបរូបនេះក៏បានឈ្នះពាន Serie A និង Copa Italia ក្នុងការបង្ហាញខ្លួន១១៧ ប្រកួត និងបានទៅចូលរួមជាមួយ Bayern Munich ក្នុងតម្លៃ ៦៥,៦លានផោន កាលឆ្នាំ២០២២ នៅអាល្លឺម៉ង់គេបង្ហាញខ្លួនបានសរុប៧៣ប្រកួតនិងជួយឲ្យ Bayern ឈ្នះ Bundesliga ផងដែរ៕