• 2024-01-26 06:46:03
  • ព័ត៌មាន

ទីបំផុត Man City អន្ទងបានបេះដូង ប្រុសក្មេង អាហ្សង់ទីន ក្រោយជះលុយជាង ១២លានដុល្លារ

  • 2024-01-26 06:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹបមេឃខៀវ Manchester City បានចុះហត្ថលេខាទិញយកខ្សែបម្រើជម្រើសជាតិអាហ្សង់ទីនអាយុក្រោម ១៧ ឆ្នាំ គឺកីឡាករ Claudio Echeverri ពី ក្លឹប River Plate ។

Man City នឹងចំណាយប្រាក់ប្រហែល ១២,៥ លានផោន សម្រាប់តម្លៃខ្លួនរបស់កីឡាករ Echeverri ដែលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំកន្លះ ពោលកុងត្រានេះបន្តរហូតដល់ឆ្នាំ២០២៨ ។

កីឡាករវ័យ ១៨ ឆ្នាំដែលបានបង្ហាញខ្លួន ក្នុងក្រុមឈុតធំចំនួន ៦ ប្រកួតសម្រាប់ River Plate នឹងនៅលេងជាមួយក្លឹបអាហ្សង់ទីនពេញរដូវកាល ២០២៤នេះ។ ក្លឹប Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយ River Plate សម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ដែលបានចុះកុងត្រា ក្នុងខែមករា ឆ្នាំ ២០២២ ៕

កីឡាករវ័យក្មេង Echeverri គឺជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីននៅ U-17 World Cup កាលពីខែវិច្ឆិកា ហើយបានស៊ុតបញ្ចូលទីបានមួយគ្រាប់ ខណៈដែលអាហ្សង់ទីន បានយកឈ្នះប្រេស៊ីល ៣ ទល់ ០ ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ នៅក្នុងព្រឹត្តិការណ៍នោះ កីឡាករដែល Man City ទើបទិញបានរូបនេះ បានបញ្ចប់ការប្រកួតដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់ ខណៈដែលអាហ្សង់ទីនបានឈរនៅលេខរៀងទី ៤ បន្ទាប់ពីចាញ់នៅក្នុងវគ្គដណ្តើមយកលេខ ៣៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់