• 2024-01-19 14:10:13
  • ព័ត៌មាន

របួស​របស់ Salah ធ្វើ​ឱ្យ​គ្រូ Liverpool ស្លុត​ចិត្ត​

  • 2024-01-19 14:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របួស​របស់​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​កីឡាករ Mohamed Salah ធ្វើ​ឱ្យ​អ្នកចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp មាន​ក្ដី​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង​ ស្រប​ពេល​ដែល​កីឡាករ​រូប​នេះ​ជា​កីឡាករ​បង្គោល​របស់​ហង្សក្រហម។

កីឡាករ​រូប​នេះ​រង​របួស​ពេល​លេង​នៅ​ក្នុង​ការ​ប្រកួត​ពាន​អាហ្វ្រិក AFCON រវាង​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប និង​ក្រុមជម្រើស​ជាតិហ្គាណា កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍។ ខាង Liverpool ដាក់​ការ​សង្ស័យ​ថា របួស​របស់ Salah ទំនង​ជា​របួស​សរសៃ​ពួរ។

លោក​ Klopp បាន​និយាយ​ក្នុង​ថ្ងៃ​សុក្រ​នេះ​ថា៖ «យើង​មិន​ដឹង​អ្វី​ទាំង​អស់។ ខ្ញុំ​បាន​និយាយ​ជាមួយ​គេ​យប់​មិញ​នេះ ហើយ​អ្វី​ៗត្រូវ​ការ​ ការ​តាម​ដាន​បន្ត​»។

«ប្រាកដ​ហើយ នៅ​ពេល​ភ្លាមៗ​យើង​នាំ​គ្នា​ស្លុត​ចិត្ត​ថា៖ អុញ​នោះ​ របួស​អី​ហ្នឹង?!»។ នេះ​ជា​ការ​បន្ត​របស់​លោក។

Liverpool នៅ​ពេល​នេះ​កំពុង​តែ​ឈរ​លេខ ១ ជាមួយ​នឹង​ ៤៥ពិន្ទុ​ក្នុង​ដៃ ស្រប​ពេល​ដែល Manchester City ជាប់​លេខ ២ ជាមួយ​នឹង​ ៤៣ពិន្ទុ។ Salah នៅ​ពេល​នេះ​កំពុង​តែ​ឈរ​លេខ១ ជាមួយ​នឹង ប្រយុទ្ធ​របស់​ Man City កីឡាករ Erling Haaland ដោយ​គិត​មក​ទល់​ពេល​នេះ ស៊ុត​បាន ១៤គ្រាប់​៕

ប្រភព៖ Liverpool FC អត្ថបទ៖ សេរី មង្គល

មតិយោបល់