• 2024-01-18 07:40:25
  • ព័ត៌មាន

អតីតកីឡាករ Chelsea ម្នាក់ទម្លាយចំៗថា ប្រសិន Salah បន្តលេងនៅតោខៀវ នឹងគ្មានអនាគតឡើយ

  • 2024-01-18 07:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cesc Fabregas និយាយថាប្រសិនបើនរណាម្នាក់បានប្រាប់លោក ពីអ្វីដែល Mohamed Salah នឹងសម្រេចបានបន្ទាប់ពីពួកគេនៅជាមួយគ្នានៅ Chelsea លោកនឹងឆ្លើយតបទៅវិញថា "impossible" ។

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងធ្លាប់ឃើញ Salah បានប្រើចង្កេះញាក់ខ្សែការពារ ដាច់ចង្កេះជារឿយៗ ហើយបានឈ្នះពានរង្វាន់ និងប្រជែងដណ្តើមស្បែកជើងមាសពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែអតីតខ្សែបម្រើអេស្ប៉ាញ Fabregas ចងចាំពីចរិតប្លែក ពីពេលដែលនៅក្លឹបតោខៀវ Chelsea។

Fabregas បាននិយាយនៅក្នុងកម្មវិធី Podcast របស់ BBC ថា "ប្រហែលជានៅពេលនោះ Sslah ខ្វះឱកាស ក្នុងការបញ្ចេញសមត្ថភាព។ អ្នកអាចមើលឃើញពីរបៀបលេង របស់កីឡាករអេហ្ស៊ីបរូបនេះ។ អ្នកអាចមើលឃើញថារូបគេរហ័ស។ អ្នកអាចមើលឃើញថាគេ កំពុងបណ្តើរបាល់ និងវាយលុករកចន្លោះប្រហោងរបស់ខ្សែការពារក្រុមគូប្រកួត។ ប៉ុន្តែនៅពេល គេបណ្តើរបាល់ដាច់ មួយទល់នឹងមួយជាមួយខ្សែការពារ ប្រហែលជា គេមិនខ្លាំងដូច កំពុងនៅ Liverpool ឥឡូវនេះទេ។ "

គួរឱ្យដឹងថា Salah បានចុះកុងត្រាជាមួយ Chelsea ដែលកាលណោះ មានលោក Jose Mourinho ជាគ្រូបង្វឹក ក្នុងឆ្នាំ ២០១៤ ប៉ុន្តែមិនបានជោគជ័យក្នុងក្រុមដំបូងឡើយ ជាមួយនឹងការខ្ចីជើងទៅកាន់ Fiorentina បន្ទាប់មក Roma ហើយចុងក្រោយបានចុះហត្ថលេខាផ្ទេរទៅកាន់ Liverpool ។

ចាប់តាំងពីចូលរួមជាមួយ Liverpool ក្នុងឆ្នាំ ២០១៧ ខ្សែបម្រើស្លាបសញ្ជាតិអេហ្ស៊ីបរូបនេះស៊ុតបញ្ចូលទីបាន ១៥៣ គ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ៦៧ ដងក្នុងការបង្ហាញខ្លួន ២៥១ ប្រកួតនៅ Premier League ដោយបាន ឈ្នះស្បែកជើងមាសបីដង ហើយឥឡូវនេះគឺជាកីឡាករដ៏ល្អបំផុតមួយក្នុងពិភពលោក៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់