• 2024-01-17 07:48:36
  • ព័ត៌មាន

ជីវិតស្រស់ថ្លា ដូចផ្កាក្រពុំ! Ronaldo ជះលុយ រាប់ លានទិញភូមិគ្រឹះនៅឌូបៃ សោយសុខជាមួយគូស្នេហ៍

  • 2024-01-17 07:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បានចំណាយលុយរាប់លានដុល្លារ ដើម្បីទិញភូមិគ្រឹះថ្មីមួយ នៅទីក្រុងឌូបៃ ក្នុងតំបន់មួយដែលមានឈ្មោះថា 'កោះមហាសេដ្ឋី' ដោយសារតែចំនួនអ្នកមានមហាសេដ្ឋីជាច្រើន កំពុងរស់នៅទីនោះ។

Cristiano Ronaldo បានចេញទៅសម្រាកលំហែ នៅភូមិគ្រឹះថ្មី មួយកន្លែងដែលមានឈ្មោះថា 'Billionaire's Island' ក្នុងទីក្រុងឌូបៃ។ ប្រធានក្រុម Al-Nassr រូបនេះ រកបាន ១៧៥លានផោនក្នុងមួយឆ្នាំក្នុងកិច្ចសន្យារបស់គេ ជាមួយនឹងក្លឹបរបស់ Saudi Pro League ។ Ronaldo រីករាយនឹងឆ្នាំ ២០២៣ ដ៏អស្ចារ្យ ដោយបញ្ចប់រដូវកាល ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងពិភពបាល់ទាត់ ទោះបីជាមិនបានឈ្នះពានណាមួយក៏ដោយ។

យោងតាមសារព័ត៌មាន Bloomberg Linea បានឱ្យដឹងថា Ronaldo បានទិញវិមានភូមិគ្រឹះថ្មីមួយនៅលើកោះ Jumeirah Bay ដែលបានទទួលរហស្សនាមថាកោះមហាសេដ្ឋី។ វាគឺជាតំបន់ដាច់ស្រយាលក្នុងទីក្រុងឌូបៃ ដែលជាផ្ទះរបស់មហាសេដ្ឋី។ Ronaldo ទំនងជាចំណាយពេលនៅទីនោះជាមួយដៃគូ នាង Georgina Rodriguez និងកូនប្រាំនាក់។

ការហោះហើរទៅកាន់រដ្ឋធានី Riyadh របស់អារ៉ាប៊ីសាអូឌីត ជាកន្លែងដែលក្លឹប Al-Nassr មានមូលដ្ឋាននៅ នឹងចំណាយពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ ដោយ Ronaldo បានត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រលប់មកវិញបន្ទាប់ពីសម្រាករដូវរងា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់