• 2023-10-30 08:36:31
  • កីឡា​ផ្សេង​ៗ

យ៉ា​ ថុលរ៉ាដែត៖​​ ខ្ញុំ​ពិកា​ ប៉ុន្តែ​សប្បាយ​ចិត្ត​ដែល​គេ​ផ្ដល់​ឱកាស​បាន​ប្រកួត​ជា​មួយ​អ្នក​ធម្មតា​ដូច​គេ​ឯង​

  • 2023-10-30 08:36:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ យ៉ា​ ថុលរ៉ាដែត​ បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចូលរួម​ក្នុង​ «ព្រឹត្តិការណ៍​ប្រណាំង​កង់​ និង​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ប្រចាំ​ឆ្នាំ​ លើក​ទី៨​ នៅ​លើ​ភ្នំបូកគោ»​ ដូច​គេ​ឯង​ដោយ​មិន​រើសអើង​ជន​មាន​ពិការភាព។​

យុវជន​ យ៉ា​ ថុលរ៉ាដែត​

យ៉ា​ ថុលរ៉ាដែត​ បាន​ឲ្យ​ដឹង​ថា​ «ព្រឹត្តិការណ៍​ប្រណាំង​កង់​ និង​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង»​ គឺ​ខ្លួន​លេង​លើ​វិញ្ញាសា​រត់​ ១០​គីឡូម៉ែត្រ។​ នេះ​ក៏​ជា​លើក​ទី៥​ ហើយ​ដែល​បាន​ចូលរួម​ក្នុង​ចលនា​កីឡា​បែប​សប្បុរសធម៌​ក្នុង​ខេត្ត​កំពត។​ យុវជន​រូប​នេះ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចូលរួម​ជា​ថ្មី​នៅឆ្នាំ​នេះ។​ អ្វី​ដែល​រឹតតែ​សប្បាយ​ចិត្ត​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​បានបង្ហាញ​ពី​សមត្ថភាព​ បង្ហាញ​ពី​ភាព​ក្លាហាន​បើ​ទោះ​ជា​ខ្លួន​មាន​ពិការភាព​ក៏​ដោយ។​

ទិដ្ឋភាពកាលពីថ្ងៃអាទិត្យ

យុវជន​ខាង​លើ​នេះ​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ចំពោះ​ការ​ផ្ដល់​ឱកាស​ដល់​ជន​មាន​ពិការភាព​ឲ្យ​បាន​ចូលរួម​ប្រកួត​ប្រជែង​ជា​មួយ​អ្នក​ដទៃ​ដែលមាន​កាយសម្បទា​ធម្មតា​ដូច​គេ​​ឯង​មិន​មាន​ជា​ការ​រើសអើង​ជា​ដើម។​ មួយ​វិញ​ទៀត​ ថុលរ៉ាដែត​ លើក​ទឹកចិត្ត​ដល់​ជន​មាន​ពិការភាព​ដទៃ​ទៀត​កុំ​អស់​សង្ឃឹម​ កុំ​ខ្មាស​គេ​ កុំ​គិត​ថា​ខ្លួន​មិន​អាច​ធ្វើ​អ្វី​បាន​ ឬ​គិត​ថា​លុះ​ត្រា​មាន ​ដៃ​ ជើង​ កាយសម្បទា​គ្រប់គ្រាន់​បាន​ចាប់​ផ្ដើម​​ធ្វើ​នោះ។​ បើ​ចង់​ធ្វើ​អ្វី​ មាន​ក្ដី​ស្រមៃ​អ្វី​សូម​ចាប់ផ្ដើមធ្វើ​ទៅ​នៅ​ពេល​ខ្លះ​ខ្លួន​ឯង​ធ្វើ​បាន​ ប៉ុន្តែ​អាច​មក​ពី​គិត​ថា​ខ្មាសគេ​ដូច្នេះ​ត្រូវ​តែ​ក្លាហាន​ព្យាយាម​បញ្ចេញ​សមត្ថភាព។​

ទិដ្ឋភាពកាលពីថ្ងៃអាទិត្យ

រំលឹក​ដែរ​ថា​ «ព្រឹត្តិការណ៍​ប្រណាំង​កង់​ និង​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ប្រចាំ​ឆ្នាំ​ លើក​ទី៨​ នៅ​លើ​ភ្នំបូកគោ»​​មាន​​អ្នកចូល​រួម​សរុប ៨៩៧នាក់។ ផ្នែក​ម៉ារ៉ាតុង​ចំនួន ៧៣៥នាក់ និង​ប្រណាំង​កង់​ចំនួន​ ១៦២នាក់។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៨-២៩​ ខែ​តុលា​ ឆ្នាំ​២០២៣​ នៅ​លើ​ភ្នំបូកគោ៕​

ទិដ្ឋភាពកាលពីថ្ងៃអាទិត្យ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់