• 2024-05-02 11:52:26
  • បាល់ទាត់

Ralf Rangnick ទាត់​ចោល​សំណើ​ Bayern សុខ​ចិត្ត​នៅ​បន្ត​ដឹកនាំ​អូទ្រីស​

  • 2024-05-02 11:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ralf Rangnick បាន​បដិសេធ​សំណើ​របស់​ក្លឹប​ Bayern Munich ក្នុង​ការ​ស្នើ​សុំ​ឲ្យ​ធ្វើ​ជា​គ្រូបង្គោល​ថ្មី​សម្រាប់​ក្លឹប​នេះ​ក្នុង​រដូវកាល​ថ្មី​ខាង​មុខ​នេះ​ត​ទៅ​។

លោក​ Rangnick សម្រេច​ជ្រើស​រើស​បន្ត​ដឹកនាំ​ក្រុម​ជម្រើស​អូទ្រីស​ដោយ​លើក​ឡើង​លោក​ពេញ​ចិត្ត​នឹង​ធ្វើ​ជា​គ្រូបង្គោល​នៅ​ទី​នេះ​ទាំង​ម្ដង​ ដោយ​នៅ​ក្នុង​ពេល​នេះ​កំពុង​ខិតខំ​ក្នុង​ការ​ប្រកួត​ Euros។

លោក​ក៏​បន្ថែម​ផង​ដែរ​ថា​នេះ​មិន​មែន​ជា​ការ​បដិសេធ​ទៅ​កាន់​ក្លឹប​ Bayern Munich នោះ​តែ​នេះ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​របស់​លោក​ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ក្រុម​ដែល​លោក​កំពុង​តែ​ដឹកនាំ​។

បើ​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ តំណែង​ជា​គ្រូបង្គោល​ថ្មី​ក្លឹប​ Bayern Munich នេះ​គឺ​ឲ្យ​តែ​ លោក​ Rangnick ឆ្លើយ​ព្រម​ភ្លាម​គឺ​តំណែង​នោះ​ត្រៀម​សម្រាប់​លោក​តែ​ម្ដង​ តែ​លោក​មិន​ព្រម​ដោយ​សារ​តែ​ហេតុ​ផល​ផ្ទាល់​ខ្លួន​បែប​នេះ​។

បេក្ខជន​ដែល​ Bayern ចង់​បាន​មក​ធ្វើ​ជា​គ្រូបង្គោល​ក្លឹប​ថ្មី​នេះ​គឺ​ត្រូវ​បាន​បេក្ខជន​៣រូប​ បាន​បដិសេធ​គឺ​លោក​ Xabi Alonso, លោក​ Nagelsmann និង​លោក​ Rangnick។ នៅ​ខណៈ​នេះ​ Bayern កំពុង​ស្វែង​បេក្ខជន​ថ្មី​ដើម្បី​ជំនួស​ Thomas Tuchel ចាប់​ពី​រដូវកាល​ខាង​មុខ​នេះ​តទៅ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់