• 2024-05-02 12:43:33
  • បាល់ទាត់

Martial ត្រលប់​មក​ហ្វឹកហាត់​វិញ​ហើយ​ដើម្បី​ប្រកួត​តទល់នឹង​ Crystal Palace

  • 2024-05-02 12:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Anthony Martial បាន​ត្រលប់​មក​ហ្វឹកហាត់​វិញ​ហើយ​ ដើម្បី​ត្រៀម​ការ​ប្រកួត​រវាង​ក្លឹប​ Manchester United តទល់នឹង​ក្លឹប​ Crystal Palace នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា​ ឆ្នាំ​២០២៤​នេះ​។

Martial មិន​បាន​ចូល​រួម​ការ​ប្រកួត​ឲ្យ​ Man Utd តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២៣​កន្លង​មក​ព្រោះ​តែ​របួស​ និង​បញ្ហា​សុខភាព​ផ្សេងៗ​ជា​បន្ត​បន្ទាប់​ ដែល​តម្រូវ​ឲ្យ​កីឡាករ​នេះ​សម្រាក​ព្យាបាល​របួស​នេះ​ឲ្យ​សះស្បើយ​។

ការ​ត្រលប់​មក​វិញ​នេះ​អាច​ជា​ចុង​ក្រោយ​របស់​គេ​នៅ​ក្លឹប​ Man Utd ហើយ​ព្រោះ​តែ​កីឡាករ​នេះ​នឹង​ចាកចេញ​ពី​ក្លឹប​នេះ​ក្នុង​លក្ខណៈ​ជា​ Free Agent បន្ទាប់​ពី​ចប់​រដូវកាល​នេះ​។

Martial ហាក់​បី​ដូច​ជា​មិន​ជោគជ័យ​នៅ​ Man Utd នោះ​ទេ​ជា​ពិសេស​៤រដូវកាល​ចុង​ក្រោយ​នេះ​ព្រោះ​តែ​កីឡាករ​នេះ​មាន​របួស​ញឹកញាប់​ពេក​។ កីឡាករ​នេះ​បាន​ផ្លាស់​មក​លេង​ Man Utd នៅ​រដូវកាល​ឆ្នាំ​២០១៥/១៦ រហូត​មក​ដោយ​ចូល​លេង​បាន​ ៣១៧ប្រកួត​ និង​៩០គ្រាប់​៕

ប្រភព៖ Manchestereveningnews អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី