• 2023-01-10 12:35:41
  • ព័ត៌មាន

គ្រូ​ Man Utd ទម្លាយ​ថា ខ្លួន​ក៏​ចង់​ទិញ​យក Mbappe និង Bellingham ដែរ

  • 2023-01-10 12:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester United លោក Erik Ten Hag បាន​និយាយ​លេង​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​ថា ខ្លួន​ក៏​ចង់​ទិញ​កីឡាករ​ល្បីៗ​ដូច​ជា ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Kylian Mbappe និង​ខ្សែ​បម្រើ​អង់គ្លេស​ដែល​កំពុង​ឡើង​ជើង​កីឡាករ Jude Bellingham ផង​ដែរ។

នៅ​ក្នុង​វីដេអូ​មួយ អ្នក​គាំទ្រ​ក្លឹប Manchester United បាន​សួរ​លោក Ten Hag ថា៖ «តើ​លោក​គិត​ថា យើង​អាច​ទិញ​យក Bellingham ឬ Mbappe ឬ​ទេ?»។

ភ្លាមៗ​នោះ​លោក Ten Hag ក៏​បាន​ឆ្លើយ​ទៅ​វិញ​ថា៖ «ខ្ញុំ​ក៏​ចង់​ដែរ តែ​អ្នក​ទាំង​អស់​គ្នា​មាន​លុយ​ទេ? យើង​ត្រូវ​ការ​លុយ​មួយ​ចំនួន​ [ក្នុង​ការ​ទិញ​កីឡាករ​ទាំង​នេះ]»។

កីឡាករ​អង់គ្លេស​វ័យ១៩ឆ្នាំ Jude Bellingham នៅ​ពេល​នេះ​ដែរ​មាន​តម្លៃ​ខ្លួន​ប្រមាណ​ក្បែរ ១២០ដុល្លារ​អាមេរិក ចំណែក​ឯ Mbappe វិញ​មាន​តម្លៃ​ក្បែរ ២០០លាន​ដុល្លារ​ឯ​ណោះ។ នេះ​បើ​តាម​ស្ថិតិ​របស់​ទំព័រ Transfermarkt។ យ៉ាងណាមិញ បើ​ក្លឹប​ណា​មួយ​ចង់​ទិញ​កីឡាករ​រូប​នេះ នោះ​គេ​នឹង​ត្រូវ​បង់​ថ្លៃ​ផ្ដាច់​កុងត្រា ដែល​អាច​ហក់​ទៅ​ដល់​រាប់​រយ​លាន​ដុល្លារ​ពី​លើ​នេះ​ទៅ​ទៀត៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់