- 2022-08-17 03:54:29
- កីឡាផ្សេងៗ
តិចហុក នៅតែខ្លាំងឡើងវគ្គ៨នាក់ចុងក្រោយពាន King Snooker Cup 2022
- 2022-08-17 03:54:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចហុក នៅតែខ្លាំងឡើងវគ្គ៨នាក់ចុងក្រោយពាន King Snooker Cup 2022
ចន្លោះមិនឃើញ
ថាយ តិចហុក ដែលជាជើងខ្លាំងមួយរូបរបស់កម្ពុជា បានចូលរួមប្រកួតពាន King Snooker Cup 2022 បានឡើងដល់វគ្គ៨នាក់ចុងក្រោយហើយ ជើងខ្លាំងរូបនេះក៏ជាបេក្ខភាពមួយរូប ត្រូវបានគេរំពឹងថា នឹងអាចឈ្នះជើងឯកពាននេះផងដែរ។
ព្រឹត្តិការណ៍ King Snooker Cup 2022 ជាកម្មវិធីលើកទី១របស់របស់សហព័ន្ធប៊ីយ៉ា និងស្នូកឃ័រកម្ពុជាដែលរៀបចំឡើង ក្រោមការសហការគ្នាជាមួយក្លឹប King Snooker Club នៅជ្រោយចង្វា។ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រ កម្ពុជាធ្លាប់បានលើកឡើងថា ការប្រកួតនេះពិតជាមានសារសំខាន់ណាស់ ព្រោះវាជាការរៀបចំដើម្បីពង្រឹងវ័យកីឡាស្នូកឃ័រនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនក្នុងទិសដៅការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ផងដែរ។
សូមបញ្ជាក់ថា ការប្រកួតវគ្គ៨នាក់ចុងក្រោយចាប់នៅរសៀលថ្ងៃនេះហើយ ដោយធ្វើឡើងនៅទីតាំងខាងលើ ស្របពេលដែល ថាយ តិចហុក នឹងប្រកួតនៅថ្ងៃស្អែក។
៨នាក់ដែលបានឡើងទៅមានដូចខាងក្រោម៖