- 2022-07-27 02:57:34
- បាល់ទាត់
ប្រធានក្លឹបថា វាគ្មានផ្លូវទេដែល Ronaldo មកលេងនៅ AT Madrid
- 2022-07-27 02:57:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្លឹបថា វាគ្មានផ្លូវទេដែល Ronaldo មកលេងនៅ AT Madrid
ចន្លោះមិនឃើញ
ក្លឹប Atletico Madrid បានបដិសេធក្នុងការចង់បានខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Cristiano Ronaldo ដោយបញ្ជាក់ថា វាគ្មានផ្លូវនឹងកើតឡើងឡើយ។
កីឡាករវ័យ៣៧ឆ្នាំបានត្រលប់មកកាន់ United វិញកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីខកខានដំណើរប្រកួតកម្ដៅសាច់ដុំរបស់ក្លឹបទៅប្រទេសថៃនិងអូស្ត្រាលីរយៈពេល១៧ថ្ងៃ។ Ronaldo នឹងនិយាយតទល់គ្នាជាមួយអ្នកចាត់ការថ្មី Erik ten Hag ពាក់ព័ន្ធនឹងអនាគត។ វាក៏ជាការជួបគ្នាលើកដំបូងរវាងអ្នកទាំងពីរ ចាប់តាំងពី Ronaldo សុំក្លឹបចាកចេញ។
ភ្នាក់ងាររបស់កីឡាករសញ្ជាតិព័រទុយហ្គាល់លោក Jorge Mendes កំពុងព្យាយាមស្វែងរកការផ្ទេរ ប៉ុន្តែក្លឹប Bayern Munich និង Chelsea បាននិយាយបដិសេធអស់ហើយ។ នៅពេលនេះ AT Madrid ជាក្លឹបមួយទៀតដែលមិនចង់បាន Ronaldo។
និយាយក្នុងកម្មវិធីវិទ្យុក្នុងប្រទេសអេស្ប៉ាញ ប្រធានក្លឹប AT Madrid លោក Enrique Cerezo បានបញ្ជាក់ថា លោកមិនដឹងនរណាបង្កើតរឿង Ronaldo ផ្លាស់ទៅ AT នោះទេ។ វាមិនមែនជាការពិតឡើយ។ វាពិតជាមិនអាចទៅរួចសម្រាប់ Ronaldo ដែលអាចមក Atletico Madrid។ សម្រាប់បិសាចក្រហមវិញនៅតែរក្សាជំហរមិនចង់លក់កីឡាកររបស់ខ្លួន៕