• 2022-07-22 12:43:09
  • បាល់ទាត់

Ten Hagថា​ ​កំពុង​ផ្ដោត​លើ​ការ​បង្វឹក​កីឡាករ​មាន​ស្រាប់​​​ ខណៈ​មិន​អាច​ចាំ​​ Ronaldo ទៀត​ទេ​

  • 2022-07-22 12:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នកកាសែត​​នៅ​ក្នុង​ថ្ងៃ​នេះ​ ដែល​បាន​សួរនាំ​ពី​ស្ថានភាព​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​ក្លឹប​លោក​ថា លោក​កំពុង​ផ្ដោត​លើ​ការ​បង្វឹក​កីឡាករ​ដែល​មាន​ស្រាប់​ ខណៈ​មិន​អាច​ Ronaldo បាន​ទៀត​នោះ​ទេ​។

លោក​ Ten Hag បាន​និយាយ​ថា​៖" និយាយ​ទៅ​ស្ថាន​ភាព​គេ​គឺ​ដូច​តែ​កាល​ពី​អាទិត្យ​កន្លង​ទៅ​នេះ​អញ្ចឹង​។ ច្បាស់​ណាស់​យើង​ព្រួយបារម្ភ​ពី​ស្ថានភាព​គេ​និង​ការ​វិវត្តន៍​ខ្លួន​ជា​មួយ​នឹង​ក្រុម​យើង​ ក៏​ប៉ុន្តែ​ពេល​នេះ​ការ​ប្រើ​ពាក្យ​នេះ​ដូច​ជា​លែង​ត្រូវ​ទៀត​ហើយ​ "។

លោក​បន្ត​ថា​៖" ក្នុង​ពេល​នេះ​ខ្ញុំ​ផ្ដោត​ទៅ​តែ​កីឡាករ​ដែល​មាន​ស្រាប់​នៅ​ក្រុម​យើង​នេះ​។ ពួក​គេ​ធ្វើ​បាន​ល្អ​មែន​ទែន​ ពួក​គេ​កំពុង​តែ​មាន​ទម្រង់​ល្អ​ណាស់​ អញ្ចឹង​ខ្ញុំ​ជ្រើសរើស​យក​ការ​ផ្ដោត​លើ​ការ​បង្វឹក​ អភិវឌ្ឍ​បណ្ដុះបណ្ដាល​ ពួក​គេ​ទាំង​នោះ​ ព្រោះ​ខ្ញុំ​មិន​អាច​​ចាំ​ Ronaldo ត្រលប់​មក​វិញ​ទៀត​ទេ​ មាន​តែ​ពេល​គេ​ត្រលប់​មក​វិញ​ ចាំ​យើង​បញ្ចូល​គេ​ឲ្យ​ត្រូវ​ជា​មួយ​ក្រុម​យើង​តាម​ក្រោយ​ "។

Ronaldo ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ ចង់​ចាកចេញ​ពី​ Man Utd ដោយ​បាន​ឲ្យ​ភ្នាក់ងារ​ដើរ​រក​ក្លឹប​ដែល​អាច​ផ្លាស់​ទៅ​បាន​ ខណៈ​មូលហេតុ​ផ្លូវការ​របស់​គេ​រឿង​អត់​មក​ហ្វឹកហាត់​ និង​ចូល​រួម​ប្រកួត​ Pre Season គឺ​ដោយ​សារ​ជាប់​ធុរៈ​​គ្រួសារ​៕ ​ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់