- 2022-07-20 02:10:41
- បាល់ទាត់
ទីបំផុត Bayern ទិញបាន De Ligt ហើយក្នុងតម្លៃខ្លួនថ្លៃកប់ពពក
- 2022-07-20 02:10:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Bayern ទិញបាន De Ligt ហើយក្នុងតម្លៃខ្លួនថ្លៃកប់ពពក
ចន្លោះមិនឃើញ
Bayern Munich បានចុះកុងត្រាផ្ទេរយកខ្សែការពារ Matthijs de Ligt ពីក្លឹប Juventus ក្នុងតម្លៃខ្លួន៧៧លានអឺរ៉ូ ជាមួយនឹងការផ្ដល់កិច្ចសន្យារយៈពេល៥ឆ្នាំ។
De Ligt កីឡាករសញ្ជាតិហុល្លង់បានចូលរួមជាមួយ Juventus ផ្ទេរពីក្លឹប Ajax កាលពីខែ កក្កដា ឆ្នាំ ២០១៩ និងបានចំណាយពេល៣រដូវកាលជាមួយក្រុមជើងឯក Serie A ៣៦សម័យ។ កីឡាករវ័យ២២ឆ្នាំធ្លាប់បានឈ្នះពាន Serie A ម្ដងនិង Coppa Italia ម្ដង ក្នុងការបង្ហាញខ្លួន១១៧ប្រកួតឲ្យ Juventus។
នេះគឺជាការផ្ទេរក្នុងតម្លៃដ៏ខ្ពស់មួយសម្រាប់ក្លឹប Bayern Munich ហើយការផ្ទេរជាកំណត់ត្រាគឺពេលដែលក្លឹបចាយ៨០លានអឺរ៉ូទិញយកខ្សែការពា Lucas Hernandez ពី AT Madrid ក្នុងឆ្នាំ២០១៩។ De Ligt បានក្លាយជាកីឡាករហុល្លង់ទីពីរដែលចូលរួមជាមួយ Bayern ក្នុងរដូវក្ដៅនេះ បន្ទាប់ពីខ្សែការពារ Ryan Gravenberch។
ក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវក្ដៅនេះ Bayern ទើបតែទិញបានខ្សែបម្រើប្រយុទ្ធ Sadio Mane ពី Liverpool និងខ្សែការពារស្ដាំ Noussair Mazraoui ពី Ajax។ ប៉ុន្តែពួកគេក៏បានលក់ចេញខ្សែប្រយុទ្ធ Robert Lewandowski ទៅឲ្យ Barcelona ក្នុងតម្លៃខ្លួន៥០លានអឺរ៉ូ៕