• 2022-05-26 08:09:29
  • បាល់ទាត់

Owen ហ៊ាន​ទាយ​ថា ជួប​គ្នា​លើក​នេះ Liverpool អាច​ស៊ី Real ដល់​ទៅ ​៣​-០

  • 2022-05-26 08:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជម្រើស​ជាតិ​អង់គ្លេស Michael Owen បាន​ធ្វើ​ការ​ទស្សន៍ទាយ​​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ថា Liverpool អាច​រក​បាន​៣​គ្រាប់​ទល់​នឹង Real Madrid។

​Owen គឺ​ជា​អតីត​កីឡាករ​របស់​ Liverpool ដែល​ធ្លាប់​រក​បាន​១៥៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៩៧​ប្រកួត មុន​ពេល​ផ្លាស់​ទៅ Real Madrid ក្នុង​ឆ្នាំ​២០០៤។ ប៉ុន្តែ​​ក្នុង​ជំនួប​រវាង​ក្លឹប​ចាស់​របស់​គេ​ទាំង​២​ក្រុម​ដែល​នឹង​ត្រូវ​លេង​នៅ​ចុង​សប្ដាហ៍​នេះ Owen មើល​ឃើញ Liverpool មាន​ប្រៀប​ឈ្នះ​ច្រើន​ជាង។

និយាយ​មុន​ការ​ប្រកួត​ បុរស​វ័យ​៤២​ឆ្នាំ​​បាន​លើក​ឡើង​ថា លោក​យល់​ឃើញ Liverpool ល្អ​ជាង Madrid ហើយ​​តាម​ការ​ទស្សន៍ទាយ​របស់​លោក ហង្សក្រហម​អាច​ឈ្នះ ៣-១ ឬ ៣-០ ។ ហេតុផល​លោក​​មើល​ឃើញ​ថា Liverpool ជា​ក្រុម​មិន​ធម្មតា​នា​ពេល​បច្ចុប្បន្ន​ ដូច្នេះ​អាច​មាន​ប្រៀប​ជាង Real។

Madrid ​បាន​លេង​វាយ​បក​យ៉ាង​ល្អ​ដើម្បី​ជួយ​សង្គ្រោះ​ខ្លួន​ឯង​ទល់​នឹង Manchester City ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ Karim Benzema បាន​កម្ទេច​បេះ​ដូង​របស់ Chelsea ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ។ ចំណុច​នេះ Owen បន្ថែម​ថា Madrid ទើប​តែ​ធ្វើ​បាន​រឿង​អស្ចារ្យ​​មុន​បាន​ឡើង​មក​កាន់​ផ្ដាច់ព្រ័ត្រ។ ពួក​គេ​​ជឿជាក់​អាច​​ចារ​ឈ្មោះ​ខ្លួន​ឯង​លើ​ពាន ប៉ុន្តែ Liverpool មាន​បទពិសោធន៍​​និង​ល្អ​ជាង៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់