• 2022-04-21 11:31:22
  • បាល់ទាត់

Ten Hag ចង់​​យក​ពាន​លីគ​កំពូល​ហុល្លង់​ឲ្យ​ Ajax មុន​ចេញ​ទៅ​ដឹកនាំ​ Man Utd នៅ​រដូវកាល​ខាង​មុខ​

  • 2022-04-21 11:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag ត្រូវ​បាន​ក្លឹប​ Manchester United ប្រកាស​តែង​ជា​អ្នកចាត់ការ​ថ្មី​ជា​ផ្លូវការ​ចាប់​រដូវកាល​​ខាង​មុខ​ទៅ​ ដោយ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៥។

នៅ​ក្នុង​ពេល​ប្រកាស​ជា​ផ្លូវ​ការ​នេះ​ លោក​ Ten Hag ក៏​បាននិយាយ​ទៅ​កាន់​ក្លឹប​ Ajax ផង​ដែរ​ដោយ​លោក​នឹង​ខិត​ខំ​យក​ពាន​ Eredivisie ឲ្យ​ក្លឹប​មួយ​នេះ​នៅ​រដូវកាល​នេះ​ មុន​នឹង​លោក​ចាកចេញ​ទៅ​ដឹកនាំ​ក្រុម​បិសាច​នៅ​រដូវកាល​ក្រោយ​។

លោក​ Ten Hag បាន​និយាយ​ថា​៖" ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ការ​ពិភាក្សា​កុងត្រា​ (​ទៅ​ដឹកនាំ​ Man Utd) ត្រូវ​បាន​បញ្ចប់​ និង​ប្រកាស​ជា​ផ្លូវការ​បែប​នេះ​។ ភាព​ច្បាស់លាស់​បែប​នេះ​គឺ​សំខាន់​ណាស់​។ យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​ខណៈ​នេះ​អ្វី​ដែល​ខ្ញុំ​គិត​គូរ​ខ្លាំង​គឺ​ការ​ដឹកនាំ​នៅ​សល់​ ៥ប្រកួត​ទៀត​។ ខ្ញុំ​ចង់​បញ្ចប់​ពេល​វេលា​ខ្ញុំ​នៅ​ Ajax នេះ​ដោយ​ជោគជ័យ​គឺ​ការ​ឈ្នះ​ពាន​លីគ​កំពូល​។ បាន​បែប​នេះ​យើង​នឹង​ជាប់​ទៅ​ប្រកួត​ Champions League ដែល​ជា​កន្លែង​ដែល​ Ajax តែង​តែ​មាន​ឈ្មោះ​ទៅ​ប្រកួត​រហូត​មក​ "។

សូម​រំលឹកផង​ដែរ​ថា​ Ten Hag បាន​មក​ដឹកនាំ​ Ajax តាំង​ពី​ឆ្នាំ​២០១៧ ដោយ​ឈ្នះ​លីគ​កំពូល​ហុល្លង់​ ២ដង​ Dutch Cup ២ដង​ និង​ Dutch Super Cup ១ដង​ ដោយ​ទម្រង់​លេង​ឲ្យ​លោក​តែង​ប្រើ​ប្រាស់​គឺ​ ៤-៣-៣៕

ប្រភព៖ Ajax

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់