- 2022-04-21 02:55:32
- បាល់ទាត់
ប្រសិនបើកម្ពុជាមិនយកកីឡាករលើសអាយុនៅស៊ីហ្គេមមែន តើយើងសង្ឃឹមឡើងទេ?
- 2022-04-21 02:55:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រសិនបើកម្ពុជាមិនយកកីឡាករលើសអាយុនៅស៊ីហ្គេមមែន តើយើងសង្ឃឹមឡើងទេ?
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះបែកធ្លាយព័ត៌មានចចាមអារ៉ាមថា ការជ្រើសរើសកីឡាករជម្រើសជាតិក្រោមអាយុ២៣ទៅស៊ីហ្គេមនៅវៀតណាម មិនមានការចុចយកកីឡាករលើសអាយុឲ្យចូលរួមឡើយ។ តែយ៉ាងណាព័ត៌មាននេះមិនទាន់ផ្លូវការឡើយ ព្រោះថា FFC មិនទាន់បានប្រកាសឡើយ។ ចុះបើសិនជាការជ្រើសនោះដូចពាក្យចចាមអារ៉ាមមែនតើកម្ពុជាអាចមានសង្ឃឹមឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយដូចការដាក់គោលដៅរបស់កម្ពុជាដែរឬទេ?
ដូចដែលលោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកជម្រើសជាតិធ្លាប់បានលើកឡើងម្ដងហើយ ថាការជ្រើសរើសកីឡាករទៅស៊ីហ្គេមមានគោលដៅច្បាស់លាស់ ព្រោះថាការជ្រើសរើសអាចសម្រួចទៅរកស៊ីហ្គេម២០២៣ ឬក៏ផ្ដោតលើស៊ីហ្គេមឆ្នាំនេះ។ នោះជាការសម្រេចចិត្តរបស់ក្រុមការងារបច្ចេកទេស FFC ដែលបានគិតរួចមកហើយ។
អតីតគ្រូបង្វឹកបឹងកេតធ្លាប់បាននិយាយថា «វាស្ថិតនៅលើការជ្រើសរើសហ្នឹងគឺ ប្រសិនក្រុមការងារលោកហុងដា គាត់ផ្ដោតទៅលើឆ្នាំ២០២៣ អាហ្នឹងយើងពិបាកជាមួយគេបន្តិចហើយ។ … មែនទែនទៅយើងខ្វះខាតច្រើនអាហ្នឹងបើយើងរើសផ្ដោតទៅស៊ីហ្គេម២០២៣ ដើម្បីយកមកលេងនៅស៊ីហ្គេមនៅវៀតណាមហ្នឹង»។
ផ្ទុយទៅវិញបើសិនជាកម្ពុជារើសកីឡាករឲ្យត្រូវ ហើយមានកីឡាករលើសអាយុបញ្ចូលវិញ លោក ប្រាក់ សុវណ្ណារ៉ា បានពន្យល់បែបនេះវិញថា «បើធ្វើការប្រៀបធៀបក្រុម យុវជនសិង្ហបុរី និងម៉ាឡេស៊ី ជាមួយកម្ពុជា ខ្ញុំគិតថា មិនលើសកម្ពុជាទេ ព្រោះថាកម្រិតយុវជននេះប្រទេស២នេះមិនមានកីឡាករចូលសញ្ជាតិទេ។ ដោយឡែកឡាវវិញបច្ចុប្បន្នក៏មិនលើសកម្ពុជា។ ចឹងភាគរយយើងមើលឃើញពូលហ្នឹងយើងសង្ឃឹមឡើងច្រើន»។
សម្រាប់ស៊ីហ្គេមនៅវៀតណាម កម្ពុជាស្ថិតនៅពូល B ជាមួយជើងខ្លាំង ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឡាវ ខណៈដែលការបរិច្ឆេទវិញគឺកម្ពុជាបើកឆាកប៉ះឡាវ ថ្ងៃទី៩ ខែឧសភា ប្រកួតទី២ប៉ះសិង្ហបុរី ថ្ងៃទី១១ នាប្រកួតទី៣ប៉ះថៃ ថ្ងៃ១៤ ខែឧសភា ប្រកួតទី៤ ប៉ះម៉ាឡេស៊ីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២៕