• 2022-04-05 13:00:03
  • បាល់ទាត់

រដ្ឋមន្ត្រី​កីឡា​អេហ្ស៊ីប​ថា​ Salah ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ Liverpool

  • 2022-04-05 13:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​យុវជន​ និង​កីឡា​អេហ្ស៊ីប​ Ashraf Sobhi បាន​និយាយ​ទៅ​កាន់​ Metro កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា​ ខ្សែ​ប្រយុទ្ធ​ Mohamed Salah ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ក្លឹប​ Liverpool ។

រដ្ឋមន្ត្រី​ Sobhi បាន​និយាយ​ថា​៖" ខ្ញុំ​បាន​ជួប​ Salah នៅ​ឯ​ប្រលាន​យន្តហោះ​ក្រោយ​ចាញ់​ប្រកួត​នឹង​សេណេហ្គាល់​ក្នុង​ប្រកួត​កក់​កៅអី​ទៅ​លេង​ World Cup 2022។ ខ្ញុំ​បាន​និយាយ​គេ​ថា​ឲ្យ​បំភ្លេច​អ្វីៗកើត​ឡើង​នៅ​នេះ​ ហើយ​ឲ្យ​គេ​គិត​គូរ​ពី​អនាគត​បន្ទាប់​របស់​គេ​ឲ្យ​មែន​ទែន​ "។

ឯកឧត្ដម​បាន​បន្ត​ថា​៖" ខ្ញុំ​បាន​ឲ្យ​យោបល់​ទៅ​គេ​កន្លង​មក​ដោយ​ថា​ឲ្យ​គេ​គួរ​បន្ត​ដំណើរ​អាជីព​របស់​គេ​ជា​កីឡាករ​នេះ​នៅ​ក្លឹប​ផ្សេង​ក្រៅ​ពី​ក្លឹប​ Liverpool ទៅ​ ប៉ុន្តែ​ឥឡូវ​នេះ​ទិស​ដៅ​របស់​គេ​គឺ​ចង់​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Liverpool នេះ​ "។

Salah បាន​ចូល​លេង​ឲ្យ​ Liverpool បាន​៣៧ប្រកួត​ និង​រក​បាន​២៨គ្រាប់​ ក្នុង​រដូវកាល​នេះ​។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ​ក្លឹប​នេះ​នៅ​រដូវកាល​ខាង​មុខ​ហើយ​ ខណៈ​ពេល​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ចរចា​រក​កុងត្រា​ថ្មី៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់