• 2022-02-23 12:40:10
  • បាល់ទាត់

គ្រូ​ Atleticoថា​ ប្រកួត​ប៉ះ​ Man Utd ជា​ចំណោម​ក្រុម​មួយ​ល្អ​ជាង​គេ​លើ​លោក​ ច្បាស់​ជា​យ៉ាប់​ហើយ​

  • 2022-02-23 12:40:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Diego Simeone គ្រូ​បង្គោល​ក្លឹប​ Atletico Madrid បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ប្រកួត​ប៉ះ​ក្រុម​ Manchester United ដែល​ជា​ចំណោម​ក្រុម​មួយ​ល្អ​ជាង​គេ​លើ​ពិភព​លោក​ ច្បាស់​ជា​យ៉ាប់​សម្រាប់​ក្រុម​លោក​ហើយ​។

លោក​ Simeone បាន​និយាយ​ថា​៖" យើង​កំពុង​តែ​ប្រកួត​ប៉ះ​នឹង​ចំណោម​ក្រុម​មួយ​ល្អ​ជាង​គេ​លើ​លោក​នេះ​ នៅ​ក្នុង​១៤ប្រកួត​ចុង​ក្រោយ​នេះ​ បើ​ខ្ញុំ​មិន​ខុស​ទេ​គឺ​ ពួក​គេ​ចាញ់​តែ​ ១ប្រកួត​ប៉ុណ្ណោះ​។

គ្រូ​ Atletico រូប​នេះ​ក៏​បាន​សរសើរ​ដល់​ការ​ដឹកនាំ​របស់​លោក​ Rangnick ទៅ​លើ​ Man Utd ដោយ​ថា​ចាប់​តាំង​ពី​លោក​មក​ដឹក​នាំ​មក​ក្រុម​បិសាច​ក្រហម​មាន​ការ​រីក​ចម្រើន​ មាន​ការ​រួបរួម​ ធ្វើ​ការ​ជា​ក្រុម​ និង​ខិត​ច្រើន​។

អញ្ចឹង​លោក​យល់​ថា​ ការ​ប្រកួត​មួយ​នេះ​នឹង​ជា​ការ​ប្រកួត​ដ៏​យ៉ាប់​មួយ​ ដូច​រាល់​ការ​ប្រកួត​ UCL អញ្ចឹង​។​

Man Utd នឹង​ប្រកួត​ប៉ះ​ Atletico ក្របខ័ណ្ឌ​ UCL វគ្គ​១៦ក្រុម​ចុង​ក្រោយ​ ជើង​ទី១ នៅ​យប់​នេះ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់