• 2022-02-23 10:23:57
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ ស​ សុខា៖​ កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ក្រម​សីលធម៌​ប្រឹង​ហ្វឹកហាត់​

  • 2022-02-23 10:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ស​ សុខា​ បាន​ក្រើន​រំលឹក​ដល់​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ដែល​បាន​បិទ​ខ្ទប់​ហ្វឹកហាត់​សូម​ប្រកាន់​ភ្ជាប់​នូវ​ក្រម​សីលធម៌​ ប្រឹងប្រែង​ហ្វឹកហាត់​ត្រឹមត្រូវ​ដើម្បី​បង្កើន​គុណភាព​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​វៀតណាម​ ២០២២។​

ឯកឧត្ដម​ ស​ សុខា (រូបភាពអគ្គនាយដ្ឋានកីឡា)

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ខាង​លើ​នេះ​បាន​លើក​ឡើង​ថា​ កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិន័យ​ ក្រម​សីលធម៌​ គោរព​ពេលវេលា​ហ្វឹកហាត់​ឲ្យ​បាន​ច្បាស់លាស់ ​និង​ត្រូវ​តាមដាន​ជា​ប្រចាំ​ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស​ឲ្យ​កាន់​តែ​រឹងមាំ​ត្រៀម​ស៊ីហ្គេម​ ២០២២។​

ឯកឧត្ដម​ អ៊ុក សិទ្ធិជាតិ​ អគ្គនាយក​កីឡា​បាន​ឲ្យ​ដឹង​ថា​ សិក្ខាសាលា​រយៈ​ពេល​៣​ថ្ងៃ​ពេញ​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ​ប្រសើរ​ ក្នុង​ការ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២២​ នៅ​ប្រទេស​វៀតណាម​។ ដោយ​កាល​ណា​ម្នាក់ៗ​ត្រៀម​លក្ខណៈ​ល្អ​ប្រសើរ​ នោះ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ដូច​គ្នា​ផង​ដែរ។​

(រូបភាពអគ្គនាយដ្ឋានកីឡា)

រំលឹក​ដែរ​ថា​ វគ្គ​សិក្ខាសាលា​ស្តី​ពី​ការ​រៀបចំ​ផែនការ​ចូលរួម​ប្រកួត​កីឡា​ ស៊ីហ្គេម​ រយៈពេល​៣​ថ្ងៃ​នេះ​មាន​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ចូលរួម​ ១៦៦ នាក់​ ក្នុង​នោះ​ចំនួន​៥៤​ នាក់​សិក្សា​ផ្ទាល់​ និង​គ្រូ​បង្វឹក​ គ្រូ​ជំនួយ​ ១១២ នាក់​សិក្សា​តាម​ ZOOM​ លើ​ ៣៨​ ប្រភេទ​កីឡា​ និង​ ១ ក្រុម​កីឡា​ជន​ពិការ៕​ អត្ថបទកែសម្រួលពីអគ្គនាយដ្ឋានកីឡា

(រូបភាពអគ្គនាយដ្ឋានកីឡា)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់