- 2022-01-10 00:30:00
- ប្រដាល់
អតីតអ្នកប្រដាល់ MMA៖ ស៊ឹម ប៊ុនស្រ៊ន់ បើកក្រុមហ៊ុនដឹកជញ្ជូនចំណាយខ្ទង់៣ម៉ឺនដុល្លារ
- 2022-01-10 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតអ្នកប្រដាល់ MMA៖ ស៊ឹម ប៊ុនស្រ៊ន់ បើកក្រុមហ៊ុនដឹកជញ្ជូនចំណាយខ្ទង់៣ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់គុនចម្រុះ MMA របស់កម្ពុជា ស៊ឹម ប៊ុនស្រ៊ន់ ឈានមួយកម្រិតទៀតហើយ ដោយសហការជាមួយមិត្តភ័ក្ដិបង្កើតក្រុមហ៊ុនដឹកជញ្ជូន Cheetoh Express ទិញទំនិញ និងដឹកជញ្ជូនឥវ៉ាន់ពីក្រៅប្រទេសដែលចំណាយដើមទុនខ្ទង់ ៣ម៉ឺនដុល្លារ៕
ប៊ុនស្រ៊ន់ បានឲ្យដឹងថា Cheetoh Express នេះមុខរបរទី២សម្រាប់រូបគេហើយ ខណៈមុខរបរទី១ កសិដ្ឋានបណ្ដុះដើមឈើដំណើរការយ៉ាងរលូនពេលបច្ចុប្បន្ននៅឯខេត្តកំពង់ចាម។ មុខរបរថ្មីនេះអតីតអ្នកប្រដាល់ One Championship ម្នាក់នេះសហការជាមួយមិត្តភ័ក្ដិជិតស្និទ្ធ ២រូបចំណាយដើមទុនរហូតដល់ ៣ម៉ឺនដុល្លារ។
ម្ចាស់ខ្សែក្រវាត់ KWC របស់ CTN ខាងលើក៏បានរំលឹកដល់អ្នកប្រដាល់ផ្សងៗផងដែរ នៅពេលមានកម្លាំង ឬនៅវ៉ៃកើតសូមកុំភ្លេចឆ្លៀតសន្សំប្រាក់ទុកដើម្បីជាដើមទុនប្រើប្រាស់ពេលឈប់ប្រកួតដូចជាបង្កើតមុខរបរអ្វីផ្សេងៗដើម្បីដោះស្រាយជីវភាព។ មួយវិញទៀតកុំបណ្ដោយពេលវេលាដែលមានតម្លៃរបស់ខ្លួនធ្វើរឿងដែលមិនសូវមានប្រយោជន៍ ឬខ្ចរខ្ចាយថវិកាជាដើម។
រំលឹកដែរថា ស៊ឹម ប៊ុនស្រ៊ន់ ជាអតីតអ្នកប្រដាល់គុនចម្រុះ MMA ល្បីឈ្មោះរបស់កម្ពុជាដែលធ្លាប់បង្ហាញមុខជាច្រើនដងលើសង្វៀនអន្តរជាតិ One Championship នាពេលកន្លងមក។ រូបគេជាម្ចាស់ខ្សែក្រវាត់ក្នុងទ្រុងរបស់ទូរទស្សន៍ CTN ផងដែរជំនាន់លោក ម៉ា សេរី បង្កើតគុនចម្រុះដំបូងនៅកម្ពុជា។ ក្រុមហ៊ុន Cheetoh Express របស់អ្នកប្រដាល់រូបនេះគឺទទួលកុម្ម៉ង់ទិញឥវ៉ាន់ពីប្រទេសចិន ថៃ និងដឹកជញ្ជូនពីក្រៅប្រទេសមកកាន់កម្ពុជា និងពីកម្ពុជាទៅក្រៅប្រទេសវិញផងដែរ៕