• 2022-01-03 02:01:44
  • បាល់ទាត់

Mendy ថា Mane សម​តែ​​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ ក្រោយ​បង្ក​កំហុស​លើ Azpilicueta

  • 2022-01-03 02:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ Edouard Mendy បាន​និយាយ​ថា មិត្ត​រួម​ជាតិ​​សេណេហ្គាល់ Sadio Mane គួរ​តែ​ត្រូវ​បណ្ដេញ​ចេញ​ក្នុង​ជំនួប​រវាង Chelsea ជាមួយ Liverpool កាល​ពី​យប់​មិញ។

​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Liverpool កីឡាករ Mane បាន​​ប្រើ​កែង​​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ Cesar Azpilicuerta តាំងតែ​វិនាទី​ទី​៦ ក្នុង​ជំនួប Chelsea ស្មើ​គ្នា​ជាមួយ Liverpool ២-២ នៅ​កីឡដ្ឋាន Stamford Bridge។

ក្នុង​ការ​ប្រកួត​ក្រុម​ភ្ញៀវ​បាន​បើក​ការ​នាំ​មុខ​មុន​​ដល់​ទៅ​២​គ្រាប់​ ធ្វើ​បាន​ដោយ​កីឡាករ Mane និង Mo Salah។ យ៉ាងណាមិញ នៅ​ចុង​ម៉ោង​វគ្គ​ទី​១​ក្រុម​ម្ចាស់​ផ្ទះ​​វាយ​បក​តាម​ស្មើ​វិញ ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Kovacic និង Pulisic។

ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ អ្នក​ចាំ​ទី Mendy បាន​​​និយាយ​ថា Mane សម​តែ​បាន​កាត​ក្រហម។ ខណៈ​ដែល​លោក Thomas Tuchel បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត បន្ទាប់​អាជ្ញាកណ្ដាល​មិន​ពិនិត្យ VAR ត្រង់​ចំណុច​នេះ និង​ឲ្យ​ត្រឹម​កាត​លឿង​ដល់ Mane។ ប្រកួត​នេះ​ចប់ Mane និង Mendy បាន​ធ្វើ​ដំណើរ​រួម​គ្នា​ដើម្បី​ទៅ​លេង​ពាន Africa Cup of Nations៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់