- 2021-12-22 12:09:49
- បាល់ទាត់
Arsenal ចង់បាន ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នៅបន្ត ក្រោយរកបាន Hat Trick យប់មិញ
- 2021-12-22 12:09:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal ចង់បាន ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នៅបន្ត ក្រោយរកបាន Hat Trick យប់មិញ
ចន្លោះមិនឃើញ
លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បាននិយាយថា ក្លឹបលោក ចង់បាន ខ្សែប្រយុទ្ធ Eddie Nketiah នៅលេងបន្ត ក្រោយកីឡាកររូបនេះ រកបាន Hat Trick មួយក្នុងប្រកួតតទល់នឹង Sunderland ក្របខ័ណ្ឌ Carabao Cup នូវលទ្ធផលឈ្នះ ៥-១ យប់មិញ។
លោក Arteta បាននិយាយថា៖" ពួកយើងពិតជាចង់បាន Eddie នៅបន្តជាមួយ Arsenal យើងនេះមែនទែន។ គេត្រូវការម៉ោងលេងបន្ថែមទៀត។ នេះជាអ្វីដែលគេចង់បាន ហើយនេះក៏ជាអ្វី ដែលយើងព្យាយាមធ្វើឲ្យគេផងដែរ។ Eddie គេពិតជាផ្នែកដ៏សំខាន់មួយនៅក្នុងក្រុមរបស់យើងណាស់ "។
បើយោងតាមការចុះផ្សាយរបស់ Daily Mail ខ្សែប្រយុទ្ធ Eddie ធ្លាប់បដិសេធមិនបន្តកុងត្រាថ្មីនៅដើមខែធ្នូនេះ ដោយសារតែគេអត់សូវទទួលបានម៉ោងលេង ខណៈដែរកុងត្រាគេជាមួយ Arsenal នឹងចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងរដូវកាលនេះ កីឡាកររូបនេះទើបចូលលេងបាន ៦ប្រកួត និងរកបាន ៥គ្រាប់ឲ្យ Arsenal ៕