• 2021-11-17 07:34:22
  • បាល់ទាត់

​នេះ​ជា​១១​​នាក់​ល្អ​បំផុត​ក្នុង​ព្រឹត្តិការណ៍ World Cup 2022 ​នៅ​កាតា​​​គិត​ត្រឹម​ពេលនេះ​

  • 2021-11-17 07:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ធំ​ៗ​មួយ​ចំនួន​បាន​កក់​កៅអី​​ទៅ​កាន់ World Cup ​នៅ​ប្រទេស​កាតា​រួច​ហើយ ក្នុង​នោះ​​មាន​ដូច​ជា​ អង់គ្លេស, ប្រេស៊ីល, អាល្លឺម៉ង់​, អេស្ប៉ាញ​ និង​បែលហ្ស៊ិក​ជា​ដើម។

​​នោះ​មាន​ន័យ​ថា​ Harry Kane, Kylian Mbappe និង Neymar នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នោះ​ ដើម្បី​ប្រជែង​គ្នា​លើ​ទីលាន​​ប្រសិន​បើ​ពួក​គេ​មិន​មាន​របួស​ណា​មួយ​បាន​កើត​ឡើង​ទេ​នោះ​។ ក្នុង​ជម្រើស​​ល្អ​បំផុត​នោះ​ត្រូវ​បាន​គេ​ឃើញ​ថា Kane ដែល​បាន​​ចូល​រួម​ចំណែក​ជួយ​ជម្រើស​ជាតិ​អង់​គ្លេស​របស់​ខ្លួន​​នោះ​នឹង​ស្ថិត​នៅ​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ដែល​ល្អ​បំផុត​។

​គេ​ Kane ​ជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការ​ចាប់​ដៃ​គូ​ជា​មួយ​ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​បារាំង Kylian Mbappe និង ជម្រើស​ជាតិ​​ប្រេស៊ីល Neymar ក្នុង​ការ​​ដាក់​ឲ្យ​លេង​ទម្រង់​៤-៣-៣។ ក្រោយ​ពួកគេ​ទាំង​៣​ គេ​នឹង​ឃើញ​ខ្សែ​បម្រើ​ល្អ​ Paul Pogba របស់​បារាំង ខ្សែ​បម្រើ​ល្អ​បំផុត​ក្នុង​លោក​ Kevin De Bruyne ​របស់​បែលហ្ស៊ិក និង Casemiro របស់​ប្រេស៊ីល​។

​ជា​មួយ​គ្នា​នោះ​ខ្សែ​ការពារ​​ស្លាប​ល្អ​ទាំង​ពីរ​របស់​អង់គ្លេស​គឺ Kyle Walker និង Luke Shaw ​ព្រម​ទាំង​ខ្សែ​ការ​ពារ​កណ្ដាល​របស់​អេស្ប៉ាញ​ Aymeric Laporte និង ​ខ្សែ​ការពារ​កណ្ដាល​របស់​បារាំង​ Raphael Varane ​អ្នក​ចុង​ក្រោយ​គេ​គឺ​អ្នក​ចាំ​ទី​ដៃ​ទី​ Manuel Neuer របស់​អាល្លឺម៉ង់​​។

​ក្រៅ​ពី​១១​នាក់​ល្អ​បំផុត​ខាង​លើ​គេ​ក៏​បាន​ជ្រើស​រើស​១១​នាក់​ល្អ​បំផុត​ទី​២ ដែល​បាន​ជួយ​ប្រទេស​របស់​ខ្លួន​​​ឡើង​ទៅ​កាន់ World Cup រួច​ហើយ​​ដូច​គ្នា​គឺ​៖ ​​​​​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់