- 2021-11-04 08:04:50
- បាល់ទាត់
១១នាក់ដំបូងរបស់ Newcastle ដែលគ្រោងទិញ ជាមួយបេក្ខភាពអាចជាអ្នកចាត់ការថ្មី
- 2021-11-04 08:04:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១១នាក់ដំបូងរបស់ Newcastle ដែលគ្រោងទិញ ជាមួយបេក្ខភាពអាចជាអ្នកចាត់ការថ្មី
ចន្លោះមិនឃើញ
ក្រោយពីបានចែកផ្លូវគ្នាជាមួយលោក Steve Bruce ក្លឹប Newcastle កំពុងទាក់លោក Eddie Howe មកចូលកាន់តំណែង ហើយក៏បានដាក់បង្ហាញពីជម្រើស១១នាក់របស់ខ្លួនដែលគ្រោងទិញចូលនៅទីផ្សារនោះដូរកីឡាករខាងមុខនេះ។
លោក Eddie Howe មិនមានការងារធ្វើចំនួន១ឆ្នាំហើយក្រោយពេលក្លឹប Bournemouth បណ្ដេញចេញកាលពីឆ្នាំមុន។ យ៉ាងណាអ្នកចាត់ការរូបនេះនឹងចំណាយលុយដើម្បីនាំចូលកីឡាករមកជួយក្រុមឲ្យបានបន្តលេងនៅ Premier League រដូវកាលក្រោយ។
សម្រាប់ខ្សែបម្រើទាំងពីររបស់បិសាចក្រហមគឺ Jesse Lingard និង Donny van de Beek គឺជាគោលដៅដ៏សំខាន់របស់ Newcastle ក្នុងការនាំចូលមកកាន់ក្រុម ហើយអ្នកទាំងពីរនេះត្រូវបានគេដឹងថា នឹងមកកាន់ក្លឹបអ្នកមានជាន់ថ្មីមួយនេះ។ ជាមួយគ្នានោះខ្សែបម្រើឆ្នើមរបស់អាល្លឺម៉ង់ Toni Kroos ក៏ក្លឹបកំពុងសម្រេចចិត្តថានឹងយកមកកាន់អង់គ្លេសដូចគ្នា។
ស្របពេលខ្សែការពារ Niklas Sule របស់អាល្លឺម៉ និងក្លឹប Bayern Munich ព្រមទាំងខ្សែការពារទាំងពីរ Tyrone Mings និង Jefferson Lerma របស់ Bournemouth ក៏ស្ថិតក្នុងបញ្ជីនៃការទិញចូលរបស់ Newcastle ផងដែរ៕