- 2021-10-26 04:18:02
- ប្រដាល់
ឮថា Nate Diaz ឈប់វាយនៅ UFC និងត្រៀមប្រកួតជាមួយ Jake Paul
- 2021-10-26 04:18:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឮថា Nate Diaz ឈប់វាយនៅ UFC និងត្រៀមប្រកួតជាមួយ Jake Paul
ចន្លោះមិនឃើញ
Josh Thompson ដែលជាអតីតកីឡាកររបស់ UFC ជឿជាក់ថា Nate Diaz កំពុងនៅលើផ្លូវត្រៀមចាកចេញពីស្ថាប័ន UFC បន្ទាប់ពីក្រោយចប់។
Diaz នៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះសម្រាប់កុងត្រារបស់គេជាមួយ UFC ខណៈមិនសូវមានទំនាក់ទំនងល្អជាមួយលោក Dana White។ Thompson គិតថា Diaz នឹងចាកចេញពីស្ថាប័នមួយនេះ ហើយទៅប្រកួតប្រដាល់សកលជាមួយ Jake Paul ព្រោះថាទីនោះអាចរកលុយបានច្រើនជាង។
និយាយក្នុងកម្មវិធីយូធូបមួយ Thompson បញ្ជាក់ថា៖ “គេ (Diaz) កំពុងចាកចេញពី UFC។ គេនឹងប្រកួតជាមួយ Jake Paul។ នេះគឺជាការប្រកួតចុងក្រោយរបស់គេ។ គេមិនប្រកួតនៅ UFC ទៀតទេ។ គេឆ្អែតជាមួយ MMA ហើយ។ គេដឹងថា ប្រកួតជាមួយ Jake អាចធ្វើឲ្យគេបានចំណូលច្រើនជាងប្រកួតជាមួយ McGregor ទៀត”៕