• 2021-10-04 02:06:31
  • បាល់ទាត់

Bayern Munich ចាញ់​ជា​លើក​ដំបូង​នៅ​ផ្ទះ​ខ្លួន​​ឯង​ក្នុង​៣០​ប្រកួត​ចុងក្រោយ

  • 2021-10-04 02:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eintracht Frankfurt បាន​​ផ្ដល់​មេរៀន​ឲ្យ Bayern Munich ចាញ់​ក្នុង​លីគ​ជា​លើក​ដំបូង​​នៅ​ទឹក​ដី Allianz Arena ក្នុង​៣០​ប្រកួត​​ចុងក្រោយ។

Leon Goretzka ​ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ Bayern នាទី​២៩​ ប៉ុន្តែ​​៣​នាទី​បន្ទាប់​ប្រធាន​ក្រុម​របស់ Frankfurt កីឡាករ Martin Hinteregger អាច​រក​គ្រាប់​តាម​ស្មើ​វិញ។ នាទី​៨៣​ទៅ​ហើយ Filip Kostic ធ្វើ​បាន​គ្រាប់​ទី​ពីរ​ ជួយ​ឲ្យ Frankfurt យក​ឈ្នះ Bayern ២-១។

Bayern ​ចាញ់​ក្នុង​ដី​ខ្លួន​ឯង​ចុងក្រោយ​​នៅ​​ខែ​ វិច្ឆិកា ឆ្នាំ ២០១៩។ ត្បិត​តែ​បរាជ័យ​ប្រកួត​នេះ​មែន​ តែ Bayern នៅ​តែ​ឈរ​កំពូល​តារាង​ Bundesliga មាន​១៦​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​ពីរ Leverkusen។ Frankfurt បាន​រំកិល​ឡើង​មក​លេខ​១៣​វិញ​មាន​៨​ពិន្ទុ​ក្នុង​ដៃ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់