• 2021-09-10 01:40:57
  • បាល់ទាត់

ក្ដៅៗ Messi ធ្វើ​បាន Hat-trick ជួយ​អាហ្សង់ទីន​ឈ្នះ​​ក្នុង​វគ្គ​ជម្រុះ WC

  • 2021-09-10 01:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Lionel Messi ធ្វើ​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​យក​ឈ្នះ​​បូលីវី ៣-០ ក្នុង​វគ្គ​ជម្រុះ World Cup នៅ​តំបន់ Conmebol មុន​នេះ។

គ្រាប់​ទី​មួយ​របស់​កីឡាករ​ចំណូល​ថ្មី PSG ធ្វើ​បាន​នៅ​នាទី​១៤ ក្រោយ​មាន​ការ​បញ្ជូន​ពី Paredes ខណៈ​គ្រាប់​ទី​ពីរ​ស​ម្រេចបាន​នៅ​នាទី​ទី​៦៥។ កៀក​នឹង​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ពោល​នាទី​ទី​៨៩ Messi អាច​រក​បាន​មួយ​គ្រាប់​ទៀត​ ដែល​ជា​គ្រាប់ Hat-trick។

ជ័យជម្នះ​នេះ​​បាន​នាំ​អាហ្សង់ទីន​​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​​២​ក្នុង​តារាង​ពិន្ទុ​លើ​ក្រុម​លេខ​៣​អ៊ុយរុយហ្គាយ​​៣​ពិន្ទុ និង​ក្រោម​ក្រុម​កំពូល​តារាង​​ប្រេស៊ីល​​៦​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់