• 2021-08-04 02:44:57
  • បាល់ទាត់

អេស្ប៉ាញ ​ប៉ះ​ប្រេស៊ីល ​ដណ្ដើម​មេដាយ​មាស​អូឡាំពិក​

  • 2021-08-04 02:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម U23 ​អេស្ប៉ាញ ​និង​ត្រូវ​តតាំង​ជាមួយ​ក្រុម U23 ​ប្រេស៊ីល ដើម្បី​ដណ្ដើម​យក​មេដាយ​មាស​អូឡាំពិក​២០២០​នេះ ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​តូក្យូ ​ប្រទេស​ជប៉ុន។

​ក្រុម​អេស្ប៉ាញ ​បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន ​នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង។ ដោយ​១​គ្រាប់​ជ័យជម្នះ​នោះ ​សម្រេច​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Marcos Asensio ​នៅ​នាទី​១១៥។ ​វា​ជា​ការ​បញ្ចប់​ក្ដី​ស្រមៃ​របស់​ក្រុម​ជប៉ុន​ដើម្បី​ដណ្ដើម​យក​មេដាយ​មាស​ផង​ដែរ​ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ផ្ទះ។

ដោយ​ឡែក​បើ​ងាក​ទៅ​មើល​ក្រុម​ប្រេស៊ីល​វិញ ​ពិត​ជា​ស្វិតស្វាញ​មែនទែន​ជាមួយ​ក្រុម​មិចសិកូ។ ពួកគេ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ​រហូត​១២០​នាទី​ប៉ុន្តែ​មិន​មាន​គ្រាប់​បាល់​នោះ​ទេ។ ដោយ​ការ​ប្រកួត​នេះ​សម្រេច​ដោយ​ការ​ទាត់​ប៉េណាល់ទី​១១​ម៉ែត្រ។ ​ក្នុង​នោះ ប្រេស៊ីល ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៤-១។

​តាម​លទ្ធផល​នេះ ប្រេស៊ីល ​នឹង​ប៉ះ​ជាមួយ​ក្រុម​អេស្ប៉ាញ​ដើម្បី​ដណ្ដើម​យក​មេដាយ​មាស ​ស្រប​ពេល​ក្រុម​ជប៉ុន​វិញ ​នឹង​ប៉ះ​ជាមួយ​ក្រុម​មិចសិកូ​ដើម្បី​ដណ្ដើម​យក​មេដាយ​សំរឹទ្ធ។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦​ខែ​សីហា​ឆ្នាំ​២០២១​ខាង​មុខ​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី