• 2021-08-03 08:23:07
  • កីឡា​ផ្សេង​ៗ

ហែម​ គីរី​ ការ​អភិវឌ្ឍន៍​ក្នុង​បច្ចេកទេស​កីឡា​គឺ​ឡើង​តាម​ដំណាក់កាល​មិនមែន​អាច​ជប់បាន​ទេ​

  • 2021-08-03 08:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហែម​ គីរី​ ថា​ការ​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​បច្ចេកទេស​កីឡា​គឺ​ត្រូវ​ការ​ពេល​វេលា​ ហើយ​សមត្ថភាព​ដែល​រីកចម្រើន​ក៏​ឡើង​តាម​ដំណាក់កាល​ដូច​គ្នា​ កីឡា​ជំនាញ​ ឬ​ប្រភេទ​កីឡា​កម្រិត​ខ្ពស់​ហាត់​មិន​ក្រោម​១០​នោះ​ទេ។​

រូបភាពប្រកួតនៅជប៉ុន

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​បាន​ពន្យល់​ថា​ ចំពោះ​ការ​អភិវឌ្ឍន៍​សមត្ថភាព​នៅ​ក្នុង​កីឡា​នេះ​គឺ​ត្រូវ​ការ​ពេលវេលា​វែង​ដូច​កីឡាករ​ដែល​ជោគជ័យ​លើ​ពិភពលោក​ប្រើ​ពេល​មិន​តិច​ឆ្នាំ​​ទេ​ក្នុង​ការ​ហ្វឹកហាត់។​ អាច​មាន​កីឡាករ កីឡា​ការិនីខ្លះចំណាយពេល​ខ្ទង់​ឆ្នាំ​ឯ​ណោះ​ទើប​ទទួល​បាន​លទ្ធផល​ល្អ។​

រូបភាពប្រកួតនៅជប៉ុន

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ហ្វឹកហាត់​ទៀត​សោធ​គឺ​សមត្ថភាព​ឡើង​ជា​ដំណាក់កាល​ មិនមែន​ចាប់​ហាត់​ពី​សូន្យ​ភ្លាម​បាន​ដល់​មេដាយ​នោះ​ទេ​វា​មិន​អាច​ទៅ​រួច​ ឬ​ដូច​គេ​ជប់​ក្នុង​រឿង​នោះ​ឡើយ។​ ថ្នាក់​ដឹកនាំ​ក៏​ដូច​ជា​សហព័ន្ធ​ផ្ទាល់​គឺ​ចង់​បាន​លទ្ធផល​ល្អ​ ឈ្នះ​មេដាយ​កម្រិត​អន្តរជាតិ​ផ្សេងៗ​ជូន​ប្រទេស​ជាតិ​ណាស់​ ប៉ុន្តែ​ក៏​ត្រូវ​ការ​ពេលវេលា​ដែរខណៈដែរប្រទេសដែលខ្លាំងស្រាប់ផ្សេងៗក៏​ប្រឹងអភិវឌ្ឍន៍ដូចគ្នា។​ សហព័ន្ធ​កំពុង​ព្យាយាម​ខ្លាំង​បំផុត​ក្នុង​ការ​បណ្ដុះបណ្ដាល​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ ការ​សាងសង​អាងទឹក​តាម​បណ្ដា​ខេត្ត​ដើម្បី​ស្វែង​រក​ធនធាន​ថ្នាល​ល្អ​ៗ​យក​មក​ដុះខាត​ឲ្យ​ក្លាយ​ជា​កីឡាករ​ឆ្នើម​អាច​ឈ្នះ​មេដាយ​ជូន​ជាតិ​បាន។​ ការ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​បច្ចុប្បន្ន​ក៏​បង្កើន​ច្រើន​ម៉ោង​ជាង​មុន​ទៅ​ទៀត។​

រូបភាពប្រកួតនៅជប៉ុន

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​អូឡាំពិក​ រដូវ​ក្កៅ​ ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ឆ្នាំ​២០២០​ នេះ​ខាង​កម្ពុជា​ក៏​បាន​ចូលរួម​ប្រកួត​ប្រជែង​ផង​ដែរ​ក្នុង​នោះ​មាន​២ប្រភេទ​កីឡា​ ទី១​ ហែល​ទឹក​ ទី២​ អត្តពលកម្ម។​ ដោយ​ឡែក​ទាំងពីរ​ប្រភេទ​កីឡា​នេះ​មិន​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ​ យ៉ាងណា​ក៏​ធ្វើ​បាន​ស្ថិតិ​ល្អ​ប្រសើរ​ផង​ដែរ។​ ប៉ុន្តែ​មហាជន​មួយ​ចំនួន​ហាក់​មិន​ពេញ​ចិត្ត​លទ្ធផល​ និង​បាន​រិះគន់​ផង​ដែរ។​ ដូច្នេះ​ហើយ​ទើប​លោក​ ហែម​ គីរី​ Live​ វីដេអូ​ពន្យល់​លក្ខណៈ​ពិសេស​ដល់​មហាជន​បាន​ជ្រាប់​ក្នុង​វិស័យ​កីឡា​ហែល​ទឹក​នេះ៕

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ
កីឡាការិនី និង​កីឡាករកម្ពុជាទៅព្រឹត្តិការណ៍អូឡាំពិក

វីដេអូរបស់លោក ហែម គីរី

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី