- 2021-07-26 01:46:37
- កីឡាផ្សេងៗ
មិនគួរឱ្យជឿ ក្រុមបាល់បោះអាមេរិក ចាញ់បារាំង បើកឆាកអូឡាំពិក
- 2021-07-26 01:46:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឱ្យជឿ ក្រុមបាល់បោះអាមេរិក ចាញ់បារាំង បើកឆាកអូឡាំពិក
ចន្លោះមិនឃើញ
ក្រុមបាល់បោះសហរដ្ឋអាមេរិក បានបរាជ័យក្រោមថ្វីដៃក្រុមបារាំង ក្នុងលទ្ធផល ៨៣-៧៦ ក្នុងការប្រកួតបើកឆាកអូឡាំពិកក្នុងពូល A ។
ក្រុមអាមេរិក ដែលធ្លាប់ឈ្នះមេដាយមាស៣ដងមកហើយនៅអូឡាំពិក បានមកប្រកួតនៅជប៉ុននេះយឺតបន្តិច ដោយសារតែកីឡាករមួយចំនួនបានដកខ្លួន ខ្លះមានរបួស និងខ្លះទៀតកើតជំងឺកូវីដ១៩។ កត្តាបាត់សមាជិកជាច្រើននាក់នេះហើយ បានធ្វើឱ្យពួកគេប្រកួតបើកឆាកមិនល្អនោះទេ ដោយចាញ់ក្រុមបារាំងក្នុងលទ្ធផល ៨៣-៧៦ ក្នុងពូល A ។
នេះជាការបរាជ័យបើកឆាកលើកដំបូងសម្រាប់ក្រុមបាល់បោះអាមេរិក ចាប់តាំងពីអូឡាំពិកនៅឆ្នាំ២០០៤មក។ ខណៈដែលក្រុមមួយនេះ ពោរពេញដោយកីឡាករមានសមត្ថភាពកន្លងមក ហើយអាចនិយាយបានថាជាប្រទេសស្ដេចបាល់បោះហើយ៕